Main Page
26 | 04 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 46
អន់ល្អ 
ព្រឹទ្ធសភា និងរដ្ឋសភាជាអង្គការមានអំណាចនីតិប្បញ្ញតិ្តដូចគ្នា តែរដ្ឋសភា និងព្រឹទ្ធសភា មានអត្តសញ្ញាណ និងសមត្ថកិច្ច ខុសគ្នា អាស្រ័យដោយ៖
ក‑ប្រភព៖

តំណាងរាស្រ្តទាំងអស់ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតសកលដោយប្រជារាស្រ្តតាមមណ្ឌលខេត្ត‑ក្រុង សម្រាប់ រយៈពេល ៥ឆ្នាំ។
‑ សមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំងតាមរយៈការបោះ ឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ‑សង្កាត់ និងតំណាងរាស្រ្តក្នុង តំណាងតាមភូមិភាគ សម្រាប់រយៈពេល ៦ឆ្នាំ។ រួមជាមួយនោះ មាន ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយ រដ្ឋសភា តាម មតិភាគច្រើនដោយប្រៀប។ ដូច្នេះ លក្ខណៈពិសេសរបស់ព្រឹទ្ធសភាគឺ ព្រឹទ្ធសភា កើតឡើងដោយការបោះឆ្នោតជ្រើសតាំងផង និងដោយការ តែងតាំងផង។
ខ‑ភាពជាតំណាង៖

‑ តំណាងរាស្រ្តជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។ បេក្ខជន តំណាងរាស្រ្តមានអាយុយ៉ាង តិច ២៥ឆ្នាំ។
‑ សមាជិកព្រឹទ្ធសភាភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ‑សង្កាត់ដែលម្ចាស់ឆ្នោតប៉ុន្តែក៏មានតំណាងព្រះមហាក្សត្រ និង តំណាង រដ្ឋសភា ផងដែរ។ បេក្ខជនសមាជិកព្រឹទ្ធសភាមាន អាយុយ៉ាងតិច ៤០ឆ្នាំ។
គ‑អំណាច៖

     ‑ជ្រើសតាំងរាជរដ្ឋាភិបាល

រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល មាត្រា៩០ថ្មី នៃរដ្ឋធម្មនុញ្ញ នឹងអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទម្លាក់រាជ- រដ្ឋាភិបាល ពីតំណែង (មាត្រា៩៨ថ្មី នៃរដ្ឋធមនុញ្ញ)។ រដ្ឋសភាអាចត្រូវបានរំលាយមុនផុតអាណត្តិបើសិនជា រាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុង រយៈពេល ១២ខែ។ ព្រឹទ្ធសភាមិនអាចត្រូវរំលាយមុនចប់អាណត្តិបានទេ។
     ‑ សិទ្ធិវិសោធនកម្មរដ្ឋធមនុញ្ញ

មាត្រា១៥១ថ្មី នៃរដ្ឋធមនុញ្ញ ផ្តល់សិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធមនុញ្ញ ដល់ប្រធាន រដ្ឋសភា (តាមសេចក្តីស្នើ របស់ តំណាងរាស្រ្តមួយភាគបួននៃចំនួន សមាជិករដ្ឋសភាទាំងមូល) ប៉ុន្តែរដ្ឋធម្មនុញ្ញពុំបាន ផ្តល់សិទ្ធិ ផ្តួច ផ្តើម គំនិតនេះដល់ប្រធាន។
     ‑ សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់

សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភាមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ដូចគ្នា។ សេចក្តីស្នើច្បាប់ណាដែលផ្តួចផ្តើម ធ្វើដោយ សមាជិក ព្រឹទ្ធសភា​ ត្រូវតែបញ្ជូនទៅរដ្ឋសភា អនុម័តជាលើកដំបូងរួចហើយ ទើបបញ្ជូន មកព្រឹទ្ធសភាពិនិត្យ និងអោយ យោបល់ស្របតាមមាត្រា ១១៣ថ្មី។
    ‑ ការត្រួតពិនិត្យលើរាជរដ្ឋាភិបាល

រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរដេញដោល និងអនុម័តញ្ញត្តិបន្ទោសដកហូតតំណែង ឬរំលាយ រាជរដ្ឋាភិ បាល។ ផលិត ច្បាប់អោយ បានល្អជាគោលដៅអាទិភាព របស់ព្រឹទ្ធសភាដោយមិនចំណុះបរិយាកាសនយោបាយ និង កាលៈទេសៈឡើយ។ ព្រឹទ្ធសភាមិន ប្រឈមនឹង រាជរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញ្ញតិ្តបន្ទោស ដើម្បីដកហូតមុខតំណែង សមាជិករាជរដ្ឋាភិបាល ឬរំលាយរាជរដ្ឋាភិបាលឡើយ។ ជាទូទៅ ព្រឹទ្ធសភាជាកូនជញ្ជីង ដើម្បីធ្វើអោយ ច្បាប់ មាន តុល្យភាព ដែលអាចទទួលយកបានពីរដ្ឋសភារាជរដ្ឋាភិបាល និងពី សំណាក់ប្រជាពលរដ្ឋ ដោយ គ្មានស្ថាប័ន ណាមួយ ទៀតអាចប្រឡូកនៅក្នុងការ ដ្ឋាននេះឡើយក្រៅពីព្រឹទ្ធសភា លើកលែងក្រុមប្រឹក្សា ធម្មនុញ្ញដែលមានសិទ្ធិ សម្រេចអំពី ធម្មនុញ្ញភាពនៃច្បាប់មុននឹងប្រកាសអោយប្រើ ហើយសម្រាប់តែច្បាប់ធម្មនុញ្ញ និងច្បាប់ រៀបចំអង្គការ តែប៉ុណ្ណោះ។ ដូច្នេះច្បាប់ជា ទូទៅ ផ្តើមចេញពីចរិតខុសគ្នានេះ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសគ្នាពី រដ្ឋសភា។ យោបល់ និងការឆ្លុះបញ្ចាំងរបស់ ព្រឹទ្ធសភា មានទម្ងន់ និងគ្រប់ជ្រុងជ្រោយ ដោយសារតែព្រឹទ្ធសភាជាតំណាងក្រុ​ម ប្រឹក្សាឃុំ‑សង្កាត់ ដែលជារដ្ឋបាល ថ្នាក់ក្រោមបំផុតព្រឹទ្ធសភាអាច ធ្វើការទិះទៀន តាមរបៀបស្ថាបនា លើបញ្ហាជាតិ តាមរយៈដំណើរការ សិក្សាស្រាវជ្រាវ វាយតម្លៃ និងកំណត់នូវ ចក្ខុវិស័យទៅមុខ ព្រមទាំងផ្តល់នូវ អនុសាសន៍ ដែលរាជ- រដ្ឋាភិបាល ងាយនឹងទទួលយក។
      ‑អំណាចសម្រេចចិត្ត

រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ ប្រទេសជាតិ។

(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)
{jcomments on}