Main Page
25 | 04 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

និតិវិធីនៃការប្រជុំពេញអង្គ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 4
អន់ល្អ 

នីតិវិធី ឬទម្រង់ការនៃសម័យប្រជុំពេញអង្គរបស់សភា៖

សម័យប្រជុំពេញអង្គ គឺជាការប្រជុំនៃសមាជិកទាំងអស់របស់សភា ដែលត្រូវបានកំណត់ និងរៀបចំក្នុងសណ្តាប់ធ្នាប់កំណត់មួយច្បាស់លាស់ (មានន័យថាច្បាប់ជាអ្នកកំណត់)។ ជា ទូទៅសម័យប្រជុំពេញអង្គរបស់សភា (សភាទាំងពីរ) ប្រព្រឹត្តទៅតាមដំណាក់កាលពីរខុស គ្នា គឺ៖

‑ដំណាក់កាលទីមួយ៖ នេះគឺជាការប្រជុំដំបូងបំផុត ដែលមានលក្ខណៈជាការប្រមូលផ្តុំ ឬជា លក្ខណៈសភាធម្មនុញ្ញដោយវាកើតមានបន្ទាប់ពីបោះឆ្នោតជាសកលរួច(ភាគច្រើនប្រទេសដែលមានសភាតែមួយ)។ ការប្រជុំនេះសម្រាប់ធ្វើការជ្រើសរើសអ្នកដឹកនាំនៃអង្គការសភា ដែលសកម្មភាពទាំងនេះ ត្រូវបានកំណត់ដោយច្បាប់បទបញ្ជាផ្ទៃក្នុង ឬក៏រដ្ឋធម្មនុញ្ញ។ ក្នុង អត្ថន័យនេះ ត្រូវបានរដ្ឋធម្មនុញ្ញកម្ពុជា ១៩៩៣ កំណត់ក្នុងមាត្រា៨២ ថា «រដ្ឋសភាបើក សម័យប្រជុំហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ ព្រះមហាក្សត្រ។

 

មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង សម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវ ប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល» ប៉ុន្តែដើម្បីកំណត់អោយ ដំណើរការបាននូវសកម្មភាពដំបូងនៃអង្គនីតិប្បញ្ញត្តិនេះ បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា កម្ពូជា ១៩៩៣ បានបញ្ជាក់នៅប្រការទី២ ថា «នៅពេលបើកសម័យប្រជុំលើកទី១នៃ នីតិកាលនីមួយៗ រដ្ឋសភាត្រូវចាប់ដំណើរការក្រោមអធិបតីនៃប្រធានបណ្តោះអាសន្ន មួយរូប ដែលជាបេក្ខជនជាប់ឆ្នោតមានអាយុច្រើនជាងគេ ហើយដែលឥតមានគេប្តឹងតវ៉ា ហើយមានសមាជិក ៥រូប ដែលជាបេក្ខជនជាប់ឆ្នោតដែលមានអាយុតិចជាងគេ ហើយ ដែលឥតមានគេប្តឹងតវ៉ា ជាលេខាធិការ ដើម្បីជួយប្រធានក្នុងការងារ។

 

ក្រោមការដឹកនាំរបស់ព្រឹទ្ធសមាជិករដ្ឋសភាខាងលើនេះរដ្ឋសភាត្រូវចាប់ផ្តើមធ្វើការដូច តទៅ៖

ក‑ប្រកាសតែងតាំងភ្លាមនូវតំណាងរាស្រ្តពេញសិទ្ធិ

ខ‑ជ្រើសតាំងប្រធាន និងអនុប្រធានទាំងពីររបស់រដ្ឋសភា។ រដ្ឋសភាមិនអាចជជែកពិភាក្សា គ្នាអ្វីឡើយ ក្រោមអធិបតីភាពរបស់ព្រឹទ្ធសមាជិករដ្ឋសភា។ ប្រការទី២៖ នៅពេលបើក សម័យប្រជុំខាងលើនេះ ព្រឹទ្ធសមាជិករដ្ឋសភាប្រកាសជូនអង្គសភា៖

‑ឈ្មោះបេក្ខជនជាប់ឆ្នោតជាស្ថាពរ ដែលអង្គការរៀបចំបោះឆ្នោតបញ្ជូនមក

‑ឈ្មោះបេក្ខជនជាប់ឆ្នោត ដែលមានគេប្តឹងតវ៉ា ហើយដែលក្រុមប្រឹក្សាធម្មនុញ្ញបាន បដិសេធបណ្តឹងទាំងនោះ។ដើម្បីសម្រេចអំពីសុពលភាពឈ្មោះអ្នកតំណាងរាស្រ្តពេញសិទ្ធិទាំងនេះ ត្រូវបិទផ្សាយក្នុងរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈក្រោយពេលប្រជុំ»។ ប្រការទី៥៖ «ក្រោយពីព្រះមហាក្សត្រ និងព្រះមហេសីបានបើកនីតិកាលរដ្ឋសភារួចហើយ ហើយបើអង្គសភាមានសមាជិកវត្តមានប្រាំពីរភាគដប់យ៉ាងតិចនៃចំនួនសមាជិករដ្ឋសភាទាំងមូល អាចដំណើរការបោះឆ្នោតជ្រើសតាំងដាច់ដោយឡែកពីគ្នានូវប្រធាន និងអនុ ប្រធានទាំងពីររបស់ខ្លួនដោយមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល»។ និងប្រការទី៦៖ «ក្រោមអធិបតីភាពនៃប្រធានរដ្ឋសភា រដ្ឋសភាដំណើរការបោះឆ្នោតជ្រើស តាំងសមាជិកនៃគណៈកម្មការនានារបស់រដ្ឋសភា»។

 

‑ដំណាក់កាលទីពីរ៖ នេះជានីតិវិធីនៃការប្រជុំ ដែលប្រព្រឹត្តទៅដោយធម្មតា បន្ទាប់ពីអង្គ នីតិប្បញ្ញត្តិនោះត្រូវបានរៀបចំជាផ្លូវការរួច។ ក្នុងនីតិវិធីនេះ វាចាំបាច់ត្រូវកំណត់ដោយរដ្ឋ ធម្មនុញ្ញ ឬក៏បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដែរ។ តាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ មាត្រា៨៣ បានកំណត់ក្នុងវាក្យខ័ណ្ឌទី១ និង ទី២ ថា «រដ្ឋសភាប្រជុំជាសាមញ្ញពីរឬដងក្នុង មួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិច ៣ខែ»។ នេះជាដំណាក់កាលដែល រដ្ឋសភាធ្វើការជាប្រក្រតីតាមបញ្ញតិ្តច្បាប់ដូចជាការអនុម័តច្បាប់នានាដែលបានបញ្ជាក់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាឆ្នាំ ១៩៩៣ តាមប្រការ២៩ (វិសោធនកម្មលេខ ២៦១ រស. អនុម័ត ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ១៩៩៥) ថា «ការពិភាក្សាលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ត្រូវ ធ្វើដូចតទៅ៖

ទី១‑អង្គសភាពិភាក្សា និងអនុម័តលើខ្លឹមសារទាំងមូល គឺបញេ្ចញមតិថា តើគួរ ទទួលពិចារណាឬទេ?

ទី២‑អង្គសភាពិភាក្សា និងអនុម័តលើមាត្រាមួយម្តងៗក៏បាន ឬលើជំពូកមួយម្តៗ ក៏បានអង្គសភាអាចប្រើនីតិវិធីពិភាក្សាសង្ខេបបាន ដោយពិភាក្សាតែមាត្រា ឬជំពូកណា ដែលមានសំណើធ្វើវិសោធនកម្មជាលាយលក្ខណ៍អក្សរដូចមានចែងក្នុងប្រការទាំងឡាយខាងលើនេះ។ក្នុងករណីដែលនឹងត្រូវប្រើនីតិវិធីណាមួយខាងលើនេះ គណៈកម្មាធិការ អចិន្ត្រៃយ៍ត្រូវជូនព័ត៌មានដល់អ្នកតំណាងរាស្រ្តជាមុន។

ទី៣‑អង្គសភាអនុម័តលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ទាំងមូល»។ ប៉ុន្តែ ដើម្បីសម្រេចទៅលើបញ្ហានានា រដ្ឋសភាត្រូវកំណត់នូវមធ្យោបាយជាច្រើន សម្រាប់ការ បញ្ចេញ មតិនោះ ដូចជា៖ វិធីសម្ងាត់, វិធីចំហរ, វិធីហៅឈ្មោះ និងផ្សេងៗទៀត។ល។

 

(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)