ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨
គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមស៉ឹម កា អនុប្រធានទី១នៃព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា គោរពវិញ្ញាណក្ខន្ធ​ ព្រះករុណាព្រះបាទសម្តេច
គណៈប្រតិភូព្រឹទ្ធសភាបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមក្នុងប្រជុំលើកទី៣ នៃប្រធានសភាអឺរ៉ុប-អាស៊ី
senate-leadernew-12-5-2012_3
senate-leadernew-12-5-2012_1 leader_05-12-2012_1

កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១២ នៅសាលសិក្ខាសលាជាប់បណ្ណាល័យវិមានព្រឹទ្ធសភា ឯកឧត្តមងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាបាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលាអបអរសាទរខួបលើកទី៦៤ នៃទិវាសិទ្ធិ​មនុស្ស​​អន្តរជាតិ១០ធ្នូ ស្តីពី ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់េសចក្តីថ្លៃថ្នូរ​ដែលមានការអញ្ជើញ​ចូលរួមពី​សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងកិច្ចការនារី ក្រសួងការងារនិង​មន្ត្រីរាជការ​នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា អង្គការការីតាសកម្ពុជា អង្គការសហប្រជាជាតិ នៅកម្ពុជា និងសង្គម​ស៊ីវិល​​នានា។

ថ្លែងសុន្ទរកថាក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍​ថាតាងនាម​ឲ្យសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នពាក់ព័ន្ធ រួមជាមួយនឹងក្រសួងនានារបស់ រាជរដ្ឋាភិបាល គណៈកម្មាធិការសិទិ្ធ មនុស្សកម្ពុជា ស្ថាប័នតុលាការ អង្គការជាតិ និងអន្តរជាតិ ជាពិសេសគណៈកម្មការទទួលបន្ទុកសិទ្ធិ មនុស្សនៃ សភាទាំងពីរ ដែលបានបំពេញតួនាទី​ដ៏សំខាន់ក្នុង​ការសហការគ្នាដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋកម្ពុជានាពេលកន្លងមក។

ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍បន្តថា អង្គសិក្ខាសាលាថ្ងៃនេះពិត ជាមានសារសំខាន់ និងសមស្រប ទៅនឹងស្ថានភាព និងកាលានុវត្តភាពជាតិ និងអន្តរជាតិ ជាពិសេសឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាដែលក្នុងនាម ជាសមាជិកមួយដ៏សកម្មរបស់សមាគម អាស៊ាន ហើយក្នុងឋានៈជាម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១បានធ្វើជាអ្នកនាំមុខ នឹងទទួលបានជោគជ័យនូវការអនុម័ត សេចក្តីប្រកាស​សិទ្ធិ​មនុស្សអាស៊ាន ដែលជាឯកសារគ្រឹះមួយ និងកេរតំណែលមួយដ៏សំខាន់ សម្រាប់ក្មេងៗជំនាន់ក្រោយៗ ក្នុងការធានា ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេស សមាជិក និងតំបន់អាស៊ី-អាគ្នេយ៍ទាំងមូល។ ជាពិសេសស្រប​ទៅនឹងបរិបទ និងកាលានុវត្តភាពរបស់ប្រទេសកម្ពុជា និងពិភបលោក។

ឯកឧត្តម អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើថា អ្នកតំណាងរាស្ត្រជាតួអង្គដ៏សំខាន់ក្នុង ការលើកស្ទួយ និងការពារសិទ្ធិមនុស្ស ស្តែងចេញតាមរយៈសកម្មភាពរបស់សភាទាំងមូល ដូចជាការតាក់តែងច្បាប់ ការអនុម័តថវិកា​ជាតិ និងការត្រួតពិនិត្យលើសកម្មភាពរបស់រាជ រដ្ឋាភិបាល ដែលបានគ្របដណ្តប់ លើវិសាលភាពទាំងមូលនៃសិទ្ធិ​ពលរដ្ឋ និងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយដែល មានអនុភាពផ្ទាល់ចំពោះ​ការទទួលបាន​នូវសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ។

អង្គសិក្ខាសាលាបានប្រព្រឹត្តិទៅ ដោយមានការធ្វើបទបង្ហាញស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិ ពលករ ដោយ​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បទបង្ហាញស្តីពី សិទ្ធិមនុស្ស និងការលើកកម្ពស់​យែនឌ័រ​នៅកម្ពុជា ដោយលោកជំទាវហោ ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបទបង្ហាញស្តីពី ការចូលរួមរបស់​អង្គការ gizក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ដោយDr. Andreas Selmeci ប្រធានក្រុមការងារ ATJW នៃgizនៅកម្ពុជា បទបង្ហាញស្តីពី ការចូលរួមរបស់អង្គការការីតាស កម្ពុជាក្នុងការលើក កម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ដោយលោក គីម រតនា ប្រធានអង្គការការីតាសកម្ពុជា៕

ថ្លែងសុន្ទរកថាក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តម យ៉ង់ សែមប្រធានគណៈកម្មការទី១ព្រឹទ្ធសភា​បានមានប្រសាសន៍​ថាការគោរពសិទ្ធិ មនុស្សគឺជាមូលដ្ឋាន គ្រឹះដ៏សំខាន់ក្នុងការធានាថា ការអភិវឌ្ឍពិតជាផ្តល់ផលប្រយោជន៍ដល់មនុស្ស​គ្រប់រូបក្នុងសង្គម ដោយមិនរើសអើងភេទ ជាតិសាសន៍ ពណ៌សម្បុរ និងធន​ធានឡើយ។

ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា មាត្រា៣១ វាក្យខណ្ឌ១ បានចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចដែលមាន​ចែងក្នុង​ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញា​ទាំងឡាយ​ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរទាំងអស់​មានភាពស្មើ​គ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និងនិន្នាការនយោបាយ ដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពឯទៀតឡើយ។ ជាងនេះទៅទៀតក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកម្ពុជាពិតជាមាន មោទនភាពដែលបានសម្របសម្រួល​និងជំរុញឲ្យមានការអនុម័តរួមគ្នាពីប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់​ទៅលើសេចក្តីថ្លែង​ការណ៍​សិទ្ធិមនុស្សអាស៊ាន ដែលជាឯកសារដ៏សំខាន់ដែលត្រូវយកទៅប្រើប្រាស់ជាស្តង់ដារតំបន់ដើម្បី​លើកកម្ពស់ការ​ការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេស ជាសមាជិកអាស៊ាន ដែលនឹងក្លាយជាសមាគមតែមួយ វាសនាតែមួយ​ក្នុងឆ្នាំ២០១៥ដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម ប្រធានគណៈកម្មការ បានមានប្រសាសន៍បន្ថែមថាតាមរយៈការរៀបចំអង្គសិក្ខាសាលា និងការធ្វើបទបង្ហាញ​របស់វាគ្មិនជាតិ និងអន្តជាតិនាពេលនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់​អំពីការខិតខំ​យកចិត្តទុកដាក់របស់ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់​ការគោរពសិទ្ធិ​មនុស្ស​នៅកម្ពុជា។

ជាមួយគ្នានោះ ដើម្បីការពារឲ្យប្រជាពលរដ្ឋបានទទួលការប្រើប្រាស់សិទ្ធិរបស់ខ្លួនពេញលេញស្របតាមច្បាប់កំណត់ និង​ប្រកបដោយ សេចក្តីថ្លៃថ្នូរ រាល់ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងសហការ ពិភាក្សា ជ្រោមជ្រែង ផ្តល់ព័ត៌មាន និងចែក​រំលែកបទ​ពិសោធន៍គ្នាទៅវិញទៅ មកដោយផ្អែកលើឯកទេសតាមវិស័យរបស់ខ្លួន ក្នុងការពង្រឹងការអនុវត្តយន្តការដែល​មាន​ស្រាប់ និងរកវិធានការ និងយន្តការថ្មីៗឲ្យកាន់តែ មានប្រសិទ្ធភាព។ ជាពិសេសត្រូវយកចិត្តទុកដាក់អប់រំ​​ប្រជា​ពលរដ្ឋ ទាំងនៅតាមសាលារៀន និងក្រៅសាលារៀនឲ្យមានចំណេះវិជ្ជាយល់ដឹង ពីច្បាប់ និងសិទ្ធិរបស់ខ្លួនឲ្យ​បានត្រឹមត្រូវ ដើម្បីឲ្យស្របទៅនឹងខ្លឹមសារសិក្ខាសាលានាថ្ងៃនេះគឺ ការគោរពសិទ្ធិមនុស្ស និងនាំមកនូវសេចក្តី ថ្លៃថ្នូរ។

អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន

រូបភាព​ ៖ នាយកដ្ឋានព័ត៌មានវិទ្យា


ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី និតិវិធី នៃ​ការចុះបញ្ជីមន្ត្រីសាធារណៈ និងនិតីវិធីនៃការប្រើបា្រស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម

នាព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា​ ឯកឧត្ត

Read More
ឯកឧត្តម​ ផន​ សុគីម​ អគ្គលេខាធិការរង​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី​ គោលនយោបាយគ្រប់គ្រងជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន

នារសៀលថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៨​​​ នៅសាលសិក្ខាសាលាខាងព្រឹទ្ធសភា​ ឯកឧត្តម​ ផន​ សុគ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងមន្ត្រីបច្ចេកទេសជំនាញហិរញ្ញវត្ថុ របស់នាយដ្ឋានហិរញ្ញវត្ថុ

នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ

Read More

 
Go to top