Main Page
26 | 04 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ព្រឹទ្ធសភាបច្ចុប្បន្ន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 13
អន់ល្អ 

ស្ថានភាពបច្ចុប្បន្នរបស់ព្រឹទ្ធសភាកម្ពុជា


ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទសភាឆ្នាំ ២០០៦ បានធ្វើការអោយតួនាទីរបស់ព្រឹទ្ធសភាកាន់តែ ទូលំទូលាយ ឡើងថែមទៀត ក្នុងតួនាទីជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំង ប្រទេស ដែលកំពុង អនុវត្ដនូវ គោលវិមជ្ឈការ និងវិសហមជ្ឈការ។
ក-បច្ចុប្បន្ននេះការអភិវឌ្ឍស្ថាប័នកាន់តែមានសារៈសំខាន់ ប៉ុន្ដែនៅមានបញ្ហាមួយចំនួនក្នុងការអនុវត្ដភារកិច្ច របស់ខ្លួនដោយសារតែ ៖

  • ការពិនិត្យអត្ថបទច្បាប់ (សេចក្ដីព្រាងច្បាប់ភាគច្រើន គឺជាគំនិតផ្ដួចផ្ដើមរបស់នីតិប្រតិបត្ដិដូចជា ប្រទេសប្រកាន់ លិទ្ធប្រជាធិបតេយ្យផ្សេងទៀតដែរ ) ពុំទាន់មានធនធាន និងស្ដង់ដារ គ្រប់គ្រាន់ក្នុង ដំណើរការ នីតិវិធី ។
    ធនធានដែលគណៈកម្មការជំនាញអាចប្រើបាននៅមានកម្រិត ទាំងផ្នែកស្រាវជ្រៅវឯកសារ និងការផ្ដល់យោបល់បច្ចេកទេស ។
  • កាងារវិមជ្ឈការ វិសហមជ្ឈការដែលរដ្ឋបានអនុវត្ដតាំងពីឆ្នាំ ២០០២កំពុងប្រព្រឹត្ដបន្ដទន្ទឹមនឹងការបន្ដ កសាងច្បាប់ និងបទដ្ឋានចាំបាច់នានា ។
  • វេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិលនិងអង្គការក្រៅរដ្ឋាភិបាលពុំទាន់បានរៀបចំជា ប្រព័ន្ធនៅឡើយ ។ 
ខ-ក្នុងឋានៈជាស្ថាប័នដែលមានតួនាទីតាមដានការងាររបស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភាមានជចចាច្រើន ពាក់ព័ន្ធជាចម្បងទៅនឹងបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ នៅតាមមូល ដ្ឋាននានា ដែលត្រូវឆ្លើយឆ្លងគ្នាជាមួយរាជរដ្ឋាភិបាល និងត្រូវចុះពិនិត្យស្រាវជ្រាវជាក់ស្ដែង ។ ប៉ុន្ដែដោយសារការពិនិត្យអត្ថបទច្បាប់ជាបន្ទុកធ្ងន់ធ្ងរ គណៈកម្មការជំនាញមិនអាច ចំណាយពេលបានច្រើនឡើយ ។ ច្បាប់មួយចំនួនដែលបានអនុម័តមិនទាន់បានអនុវត្ដទាំងស្រុងដោយសារការផ្សព្វផ្សាយច្បាប់នោះនៅមានកម្រិត ហើយការកសាងលិខិតបទដ្ឋាន បន្ថែមដើម្បីអនុវត្ដ ច្បាប់របស់រាជរដ្ឋាភិបាលពុំបានធ្វើទាន់ពេលវេលា ។
គ- ក្នុងឋានៈជាតំណាងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់សមាជិកព្រឹទ្ធសភាខ្វះធនធាន និងមធ្យោបាយធ្វើ ដំណើរទៅកាន់ភូមិភាគ ដើម្បីផ្សព្វផ្សាយពីសកម្មភាព និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយថ្នាក់មូលដ្ឋានឱ្យ ឆ្លើយតមតាមការរំពឹងទុករបស់សាធារណជន ។ ក្នុងបរិបទនេះ ព្រឹទ្ធសភាត្រូវតែអភិវឌ្ឍន៏ការិយាល័យព្រឹទ្ធសភា តាមភូមិភាគ ។ គោលបំណងចម្បងនៃការ រៀបចំនេះ គឺដើម្បីតាមដានការវិវឌ្ឍក្នុងក្របខ័ណ្ឌឃុំ=សង្កាត់ និង ទទួលពាក្យបណ្ដឹងពីពលរដ្ឋនៅតាម ភូមិ ភាគទាំងនោះ
ដែលត្រូវបញ្ជូនមកព្រឹទ្ធសភាដោយផ្ទាល់ ដើម្បីមាន វិធាន ការតាមនីតិវិធី។
 

  (ដកស្រង់ពីសៀភៅ ក្របខណ្ឌ័យុទ្ធសាស្ដ្រ និងផែនការសកម្មភាព សម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភាកម្ពុជា (២០០៧-២០១៨ )