ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាអូស្រ្តាលី ដឹកនាំដោយឯកឧត្តម Scott Ryan ប្រធានព្រឹទ្ធសភាអូស្រ្តាលី
សារលិខិតរំលែកទុក្ខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកជំទាវ យឹម គឹមអូន ព្រមទាំងក្រុមគ្រួសារ
សារលិខិតរំលែកទុក្ខ របស់ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកជំទាវ យឹម គឹមអូន ព្រមទាំងក្រុមគ្រួសារ

  ប្រកាសព័ត៌មាន

កម្មវិធី

images/sss/iosapp.jpg
images/sss/download-google.jpg
images/sss/e-library.png
images/sss/law-database2.png
sg_07-12-2012_1

ពិធីបិទវគ្គបណ្ដុះបណ្ដាលភាសាចិនជំហ៊ានទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឈឹម ព្រះខ័ន អគ្គនាយក​រដ្ឋបាល និងហិរញ្ញវត្ថុ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ១៥:០០ នាទីរសៀល នៅសាលសិក្ខាសាលាខាងជើង​ព្រឹទ្ធសភា

នារសៀលថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ២០១២ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯក​​ឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិ​ធីបិទ​​វគ្គ​បណ្តុះ​បណ្តាល“ភាសាចិនកម្រិតបឋមជំហានទី២​” ដែល​រៀប​ចំដោយអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា​ ឧបត្ថម្ភដោយស្ថានទូតចិនប្រចាំកម្ពុជា ដែលមានសិក្ខាតាមចំនួន ២៦រូប មកពី​​​អង្គ​ភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​។
​លោក ជា មុនីឬទ្ធិ​ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា​ បានមាន​ប្រ​សាសន៍ថា​ តាមរយៈការសិក្សា​កន្លងមក សិក្ខាកាមបានចូលរៀនមានការខិតខំយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ ដូចជា ការអាន ការស្តាប់ ការសរសេរ សន្ទនា និងការធ្វើលំហាត់។​ ហើយ​តាមរយៈ​ការយកចិត្តទុក​ដាក់​ក្នុងការ​រៀន​សូត្រ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភា​កម្ពុជាក៏បាន​រៀបចំ នឹងចាប់បើកនូវវគ្គសិក្សាបន្ត​នៅ​ថ្ងៃ​ទី០៨ ខែមករា ឆ្នាំ២០១៣​ខាងមុខទៀត​ ដើម្បីឲ្យសិក្ខា​កាម​អាចទទួលបាននូវចំណេះ​ដឹងកាន់​តែស្ទាត់​ជំនាញ និងស្របតាមសុភាសិតមួយឃ្លា ពោលថា “កាំបិតកាន់តែសំលៀងកាន់តែមុត” ដែលអាចបម្រីការជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ ក្នុងការ​ប្រាស្រ័យទាក់ទងកាន់ទែល្អប្រសើរថែមទៀត។
​ថ្លែងក្នុងពិធីបិទវគ្គសិក្សានេះឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានមានមតិសំណេះសំណាលថា សិក្ខាកាមសិក្សាក្នុងវគ្គនេះ ពិតជាមានការ​យកចិត្តទុកដាក់ក្នុង​ការសិក្សា និងគោរពវិន័យបានល្អ ដែលសាកសម ជាមន្ត្រីរាជ​ការ ដែលបានផ្តល់កិត្តិយស សេចក្តី​ថ្លៃថ្នូរ និងកិត្យានុភាព មិនត្រឹមតែខ្លួនផ្ទាល់ប៉ុណ្ណោះទេ ថែម​ទាំង​បានផ្តល់​ជូនព្រឹទ្ធសភាថែមទៀត។​ ឯកឧត្តមបានបន្តថា នាពេលអនាគតសិក្ខាកាមទាំង​អស់​នឹងមានសមត្ថភាពភាសា​ចិនពិតប្រាកដ​ អាចយកទៅប្រើប្រាស់ជាផ្លូវការបាន ដែលអាចសម្រួល​ក្នុងការងារទំនាក់ទំនង ក៏ដូចជាការងារ​ស្រាវជ្រាវ ដែលជាប្រយោជន៍ផ្ទាល់ខ្លួន អង្គភាព និង​ស្ថា​ប័ន។
​ជាមួយគ្នានេះដែរឯកឧត្តម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ​ក៏បានសំណូមពរ​ឲ្យវិទ្យា​ស្ថាន​​វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ឲ្យជួយសម្របសម្រួលសិក្ខាកាមបានទៅ​បំ​ពេញ​​ទស្សន​កិច្ចសិក្សានៅប្រទេសចិន ដើម្បីមានឱកាសយកភាសាចិនទៅអនុវត្តផ្ទាល់ និងជួយ​សម្រួល​​សុំអាហារូបករណ៍ឲ្យសិក្ខាកាម បានទៅសិក្សាភាសាចិននៅប្រទេសចិន​។​ ហើយជាពិ​សេស​សក្ខីភាពខាងលើនេះ បាន​បញ្ជាក់​អោយ​ឃើញនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាង​វិទ្យាស្ថាន​ខុងជឺ​ និងព្រឹទ្ធសភានៃព្រះរា​ជាណាចក្រ​កម្ពុជា​ ក៏ដូចជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យ​កាន់តែជិតស្និត និងរឹងមាំថែមទៀត​។
ក្នុងឱកាសនោះដែរ​ឯក​​ឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ​នៃអគ្គ​លេខាធិការដ្ឋានព្រឹទ្ធសភា និង​លោក ជា មុនីឬទ្ធិ​ នាយកវិទ្យាស្ថានខុងជឺ​នៃរាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រ​គល់​វិញ្ញាបន​បត្រ​បញ្ជាក់ការ​សិក្សាជូនដល់តំណាងសិក្ខាកាមផងដែរ៕ ​​

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា

នារសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Valentin DIKUSHIN អគ្គទីប្រឹក្សាស្ថានទូតរុស្សីប្រចាំកម្ពុជា

វិមានព្រឹទ្ធសភា: នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៤៥នាទីរសៀល ឯកឧត្តម អ៊ុំ សារ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់គោលដៅសូចនាករគន្លឹះ របស់ផែនការសកម្មភាពរួមដំណាក់កាលទី៣ ឆ្នាំ២០១៩

  នារសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២

Read More

 
Go to top