ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

leader_13-11-2012_1

កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូ​នៃអង្គការ​សម័្ពន្ធ​យុវជនអន្តរជាតិ ចំនួន​១០​រូប ដឹកនាំដោយលោកបណ្ឌិត ប៉ាក់ អ៊ុកស៊ូ ​​​ចូលជួបសម្តែងការ​គួរសម។

 លោកបណ្ឌិត ប៉ាក់ អ៊ុកស៊ូ ដែលជាស្ថាបនិករបស់អង្គការសម័្ពន្ធយុវជនអន្តរជាតិ ​បានថ្លែង    អំ​ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ​ដែលបានចំណាយពេលវេលាដ៏​មាន​​តម្លៃ​​អនុ​ញ្ញាត​ឲ្យគណៈ​ប្រតិ​ភូ​អង្គការសម័្ពន្ធយុវជនអន្តរជាតិ ​ ​​ចូលជួបសម្តែងការគួរសម និងធ្វើ​សេចក្តី​​រាយ​ការ​ណ៍​អំពី​​​​ស​កម្ម​​​ភាព​ដែលអង្គការសម័្ពន្ធយុវជនអន្តរជាតិបានធ្វើកន្លងមក និងបានវាយ​តម្លៃ​ខ្ពស់ចំពោះប្រទេសកម្ពុជា ដែលមាន​ការរីកចម្រើន​យ៉ាង​​ឆាប់​​រហ័ស​​លើ​​គ្រប់​វិស័យ និង​កោត​សរ​សើរ​​ចំពោះយុវជនកម្ពុជា ដែលមានទឹកចិត្តស្មោះសចំពោះប្រ​ទេស​​ជាតិ​របស់ខ្លួន។

លោកបណ្ឌិត ប៉ាក់ អ៊ុកស៊ូ ​បានមានប្រសាសន៍ថា អង្គការសម័្ពន្ធយុវជនអន្តរជាតិមានទីស្នាក់​កាធំនៅសាធារណរដ្ឋកូរ៉េ និងមានសាខាជាង៩០ប្រទេស បានបង្កើតឡើងតាំងពីឆ្នាំ២០០១ ក្នុងគោល​បំណងផ្តល់ឱកាសឲ្យយុវជនទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ និងអភិវឌ្ឍខ្លួនឲ្យក្លាយ​ជាអ្នកដឹក​នាំ​​នៅថ្ងៃអនាគត តាមរយៈការបោះជំរំនៅជំុវិញ​ពិភព​លោកជារៀងរាល់ឆ្នាំ។ ហើយក្នុងឆ្នាំ២០១២នេះ ការបោះជំរំបាននិងកំពុងប្រារព្ធធ្វើឡើងជាលើកទី៣ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា រយៈ​ពេល​០៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលមានសិស្ស-និស្សិតចូលរួម​ចំនួន២.០០០នាក់។

ក្នុងឱកាសនេះ លោកបណ្ឌិត ប៉ាក់ អ៊ុកស៊ូ បាន​អញ្ជើញ​ឯកឧត្តម សាយ ឈុំ អនុប្រ​ធាន​ទី១ព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ ក្នុងពេលវេលា​សម​ស្រប​ណាមួយ។

 ឯកឧត្តម សាយ ឈុំ អនុប្រ​ធាន​ទី១ព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍​យ៉ាងកក់កៅ្តចំពោះគណៈប្រតិភូអង្គការសម័្ពន្ធយុវជនអន្តរជាតិ ដែលបានមក​ទស្សន​កិច្ច និងបោះ​ជំរំ​នៅ​ប្រទេសកម្ពុជា និងកោតសរ​សើរ​ និងវាយតម្លៃខ្ពស់ចំ​ពោះថ្នាក់ដឹកនាំ និងអង្គការសម័្ពន្ធយុវជនអន្តរជាតិ ដែលបាន​ខិតខំប្រឹងប្រែងសម្រេចនូវការងារជាច្រើននាពេលកន្លងមក។

ឯកឧត្តមអនុប្រ​ធាន​ទី១ព្រឹទ្ធសភា បានសង្ឃឹម និងជឿជាក់ថា តាមរយៈការបោះ​ជំរំនាពេល​នេះ​យុវជនកម្ពុជានឹង​ទទួលបានការ​​អភិវឌ្ឍ​​ចំណេះដឹងថ្មី  និង​​បទ​​ពិសោធន៍ល្អៗ​ព្រមទាំងជា​សសរទ្រូង​ដ៏រឹង​មាំ​​សម្រាប់អភិវឌ្ឍប្រទេសកម្ពុជាឲ្យមាន​រីកចំរើនលើគ្រប់​វិស័យ ។

 ឯកឧត្តម សាយ ឈុំ អនុប្រ​ធាន​ទី១ព្រឹទ្ធសភា ក៏បានជូនពរដល់គណៈប្រតិភូ និង​អង្គការ​សម័្ពន្ធយុវជនអន្តរជាតិ​ក្នុងដំណើរទស្សនកិច្ច និង​ការបោះជំរំនៅប្រទេស​កម្ពុជាឲ្យទទួលបានជោគ​ជ័យ​៕


leader_13-11-2012_2leader_13-11-2012_3

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានធ្វើបទបង្ហាញ ស្តីពី ផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា

នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្មាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០

Read More
អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជួបប្រជុំការងារជាមួយ ឯ.ឧ ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ  បានអញ្ជើញជ

Read More

 
Go to top