ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

sn_08-11-12_1

នៅព្រឹកថ្ងៃទី​០៨​ ខែវិច្ឆិកា ឆ្នាំ២០១២​ នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា មានរៀបចំកម្មវិធីបំពាក់គ្រឿង ឥស្សរិយយស និងមេដាយការងារ ជូនដល់ថ្នាក់ដឹកនាំ​គ្រប់គ្រង និងមន្ត្រី​រាជ​​ការ​​​អគ្គ​លេ​ខាធិការដ្ឋាន​ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព ងន អនុប្រធាន​ទី២ព្រឹទ្ធសភា​ ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវសមាជិក​សមាជិកាព្រឹទ្ធសភា និងមន្រ្តី​រាជ​ការ​​នៃអគ្គ​​​លេ​​​​​ខា​ធិការដ្ឋានព្រឹទ្ធសភា ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុំ​ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានរាយការណ៍ថា​ គិត​ចាប់​ពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ត្រូវបាន បង្កើតឡើងមក ទល់បច្ចុប្បន្នមានរយៈ​ពេលជាង១៣ឆ្នាំ ដែលជា​ពេល​វេលាសំខាន់​សម្រាប់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាបានជម្នះ និងពុះពារគ្រប់ការលំបាកសព្វ​សារពើ ដើម្បីជួយលើកស្ទួយព្រឹទ្ធសភាឆ្ពោះទៅរកការអភិវឌ្ឍនឈាន ឡើងជាលំដាប់។​

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ថា មន្ត្រីរាជការ​ ចំនួន៦៨នាក់ ដែលត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស និងមេដាយការងារ គឺសុទ្ធតែត្រូវបានវាយតម្លៃ និងជ្រើសរើស​រកមន្រ្តីរាជការ ណា​ដែល​មានស្នាដៃការងារល្អដោយឈរ​លើលក្ខណសម្បត្តិ ០៥ចំណុច គឺទី១ ការគោរពវិន័យ និង​សីល​ធម៌​រស់នៅ ទី២ ​សកម្ម​ក្នុង​ការងារ ឧស្សាហ៍ព្យាយាម មានគំនិតផ្តួចផ្តើមច្នៃប្រឌិត និងមានការទទួលខុសត្រូវ ទី៣ គ្រប់គ្រង និង​បំ​ពេញ​ការងារ​មាន​ប្រ​​សិទ្ធភាព ទី៤ សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានខាង​ក្នុងនិងខាងក្រៅ និងទី៥ស្មារតី​គិត​គូរ និងរក្សា​កិត្តិយស ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា។ នាក្នុងឱកាសនោះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញ​បំពាក់​គ្រឿង​ឥស្ស​រិយយស​ និងមេដាយការងារជូនដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រួមមាន៖គ្រឿងឥស្ស​រិយយសព្រះរាជាណាចក្រកម្ពុជា​ ថ្នាក់​មហាសេរីវឌ្ឍន៍ ចំនួន០៤​រូប​ គ្រឿងឥស្សរិយយស មុនីសារា​ភ័ណ្ឌ​ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន០១ រូបគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហា​សេនា ចំនួន១៣រូបគ្រឿង ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា​ចំនួន០២រូបគ្រឿង ឥស្សរិយយស​ ព្រះរាជាណាចក្រ កម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន០៩រូប គ្រឿងឥស្សរិយយស​ សុវត្ថារា ថ្នាក់ធិបឌិន្ទចំនួន០២រូប​គ្រឿងឥស្សរិយយស​ មុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន០៣រូបគ្រឿង ឥស្សរិយយស ព្រះរាជា​ណា​ចក្រកម្ពុជា​ ថ្នាក់សេនាចំនួន១៧រូប គ្រឿងឥស្សរិយយស​ សុវត្ថារា ថ្នាក់សេនា ចំនួន០២រូប គ្រឿង​ឥស្ស​រិយ​យសមុនីសារាភ័ណ្ឌថ្នាក់សេនាចំនួន០៤រូបគ្រឿង ឥស្សរិយយស ​ព្រះរាជាណា- ចក្រថ្នាក់អស្សប្ញទ្ធិចំនួន១៣រូប គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់អស្សឬទ្ធិចំនួន០១រូប មេដាយការងារ (មាស) ចំនួន​១៧រូប និងមេដាយការងារ (ប្រាក់) ចំនួន២២រូប៕​

Sn.08.11.2012.1 sn_08-11-12_3

រូបភាពៈ  នាយកដ្ឋានព័ត៌មានវិទ្យា

ខ្ខឹមសារទាំងស្រុងនឹងជម្រាបជូននាពេលក្រោយ

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានធ្វើបទបង្ហាញ ស្តីពី ផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា

នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្មាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០

Read More
អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជួបប្រជុំការងារជាមួយ ឯ.ឧ ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ  បានអញ្ជើញជ

Read More

 
Go to top