ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

workshop-24-10-2012_1
workshop-24-10-2012_2 workshop-24-10-2012_3

ពិធី បើកសិក្ខាសាលា ស្តីពីបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៣ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៧:៣០នាទី នៅវិមានរដ្ឋចំការមន

កាលពីព្រឹកថ្ងៃទី២៤​ខែតុលាឆ្នាំ២០១២​ នៅវិមានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុ​ប្រធានទី​១​ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការផ្សព្វ​ផ្សាយ​​​បទប​ញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​នីតិកាលទី៣នៃព្រះរាជាណាចក្រកម្ពុជាដែល​រៀបចំឡើង​ដោយ​គណៈ​​កម្មការនីតិកម្ម​ និងយុត្តិធម៌​ព្រឹទ្ធសភា សហការ​ជាមួយនឹងអគ្គ​លេខាធិ​ការ​ដ្ឋាន​ព្រឹទ្ធសភា ឧបត្ថម្ភ​ដោយវិទ្យាស្ថានសភាកម្ពុជា មជ្ឈមណ្ឌលសម្រាប់​ទេសន្តរ​ប្រវេសន៍អន្តរជាតិ និងការ​អភិវឌ្ឍ​នៃរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងារ អាល្លឺម៉ង់សម្រាប់ការ​អភិវឌ្ឍអន្តរជាតិកម្ពុជាដែលមាន​ការចូលរួមពីសមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា​ ក្រុមប្រឹក្សា​ធម្មនុញ្ញ និងថ្នាក់ដឹកនាំ គ្រប់គ្រងតាមអង្គភាពចំណុះ​អគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា​ ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា​ស្តីពីការផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​នីតិកាល​ទី៣​ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងអំណរគុណ​ចំពោះអង្គការ GIZ និងវិទ្យាស្ថាន​សភាកម្ពុជា (PIC) ដែលរៀបចំសិក្ខាសាលានេះ និងបានខិតខំ​ស្រាវជ្រាវ​អំពីការ​ងារសភា​នៅ​តាម​បណ្តា​ប្រទេសនានា ដើម្បីរួមចំណែកសហការគាំទ្រដល់ការ​ពង្រឹងការអនុវត្តមុខ​ងាររបស់​ព្រឹទ្ធសភា​កម្ពុជា ជាពិសេសការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនង​រវាង​បទ​បញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​ទៅនឹង​ការអនុវត្តមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង ដោយផ្សារភ្ជាប់ទៅនឹងការ​ឆ្លុះបញ្ចាំង​ការអនុវត្ត​របស់​ព្រឹទ្ធសភាថៃ និងព្រឹទ្ធសភាបារាំង ដែលនឹងធ្វើសិក្ខាសាលានាពេលនេះ។
ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថា បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភានីតិ​កាលទី៣បានបញ្ចូលនូវនីតិវិធីថ្មីៗសម្រាប់ធានាដល់ការរៀបចំ និងការប្រព្រឹត្តទៅរបស់​ព្រឹទ្ធសភាឲ្យកាន់តែប្រសើរឡើងស្របទៅតាមការវិវត្តរីកចម្រើនក្នុងរយៈពេល​១៣ឆ្នាំកន្លងទៅរបស់​ព្រឹទ្ធសភា​ និងស្របតាមបរិបទរបស់ប្រទេសកម្ពុជា ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែល​នឹងក្លាយជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥ខាងមុខ។​
ឯកឧត្តមមានប្រសាសន៍បន្តថា ព្រឹទ្ធសភាជា​អង្គការ​ដែលមានអំណាច​នីតិប្ប​ញ្ញត្តិ​បំពេញមុខ​ងារ​​​របស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរ​មាន​របស់រដ្ឋ​ ហើយសមជិកព្រឹទ្ធសភា  គឺជាតំណាង​របស់ប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាង​ឲ្យភូមិភាគរបស់ខ្លួននោះទេ។
ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា ក្នុងរយៈពេលពីរនីតិកាល​កន្លងទៅព្រឹទ្ធសភានែព្រះរាជាណាចក្រ​កម្ពុជា បានធ្វើដំណើរលើកំណាត់ផ្លូវមួយស្ថិត​ក្នុងបរិស្ថាន​ន​យោ​​បាយសមស្របរបស់កម្ពុជា ហើយបានធ្វើការងារដោយរលូន​ក្នុងមនសិការស្នេហាជាតិនិង​ស្មារ​តី​​ទទួលខុសត្រូវខ្ពស់ហើយការកែទម្រង់ដ៏ស៊ីជម្រៅលើគ្រប់វិស័យតម្រូវឲ្យមានច្បាប់ព្រមទាំងការ​គោ​រពនិងការ​ប្រតិបត្តិច្បាប់​ឲ្យបាន​ល្អប្រពៃ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាតាមរយៈអង្គសិក្ខាសាលានឹងបង្ហាញជូនអំពីបទពិសោធន៍ក្នុង​ការ​រៀប​​ចំ​បទ​បញ្ជាផ្ទែក្នុងនិងទំនាក់ទំនងនៃបទបញ្ជាផ្ទៃក្នុងទៅនឹងការអនុវត្តមុខងារ​របស់​ព្រឹទ្ធសភា​គណៈ​កម្ម​ការនានា និងក្រុមផ្សេងៗរបស់ព្រឹទ្ធសភា ដែលបានចាត់តាំងឡើង ដែលជាការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នាទៅវិញទៅមក ហើយសង្ឃឹមយ៉ាងមុតមាំថាអង្គសិក្ខាសាលានាពេល​នេះ​នឹង​​ចែក​រំ​លែក​​​ព័ត៌មាន​យ៉ាងច្រើន​ដល់អ្នកចូលរួមទាំងអស់ ដើម្បីទទួលបានបទពិសោធន៍ និងការ​អនុវត្តបទប​ញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​កម្ពុជា​និងបទពិសោធន៍របស់សភានៃបណ្តាលប្រទេស​នានាលើ​ពិភ​ព​​​លោក។
អង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​នៃ​ព្រះរាជា​​ណា​ចក្រកម្ពុជានីតិ​កាល​​​​​ទី៣ នឹងប្រព្រឹត្តទៅរយៈពេលពីរគឺព្រឹកថ្ងៃទី២៤ និងព្រឹកថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១២​ ដោយ​មាន​ការ​ចូលរួមធ្វើបទបង្ហាញអំពីមុខងារតំណាង​ ដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ​ទី៩​​ព្រឹទ្ធសភា​ បទបង្ហាញអំពីមុខងារ​នីតិកម្ម ដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ​ទី៦​ព្រឹទ្ធសភា​ បទបង្ហាញអំពីមុខងារត្រួតពិនិត្យ ដោយឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការទី២​ព្រឹទ្ធសភា បទបង្ហាញអំពីគោលការណ៍នៃការៀបចំបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិ​កាល​ទី៣​ ដោយ​ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការព្រឹទ្ធសភាស្តីទីបទបង្ហាញ​អំពីបទបញ្ជាផ្ទៃ​ក្នុង​ព្រឹទ្ធសភាថៃ និងទំនាក់​ទំនង​នៃបទបញ្ជាផ្ទៃក្នុង​ទៅនឹង​មុខ​ងារ​តំណាង មុខងារនីតិកម្ម និងមុខងារ​ត្រួតពិនិត្យ​ ដោយ​លោក PAIROJE POTISAIអគ្គលេខាធិការរងព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ បទបង្ហាញអំពីបទ​បញ្ជា​​ផ្ទៃក្នុង​​ព្រឹទ្ធសភា​ប្រទេស​បារាំង និងទំនាក់ទំនងនៃបទបញ្ជាផ្ទៃក្នុងទៅនឹងមុខងារនីតិកម្ម មុខងារ​តំ​ណាង និងមុខងារត្រួតពិនិត្យ ដោយលោក Jean-luc Gregorczyk ទីប្រឹក្សាជាន់ខ្ពស់​គណៈ​កម្មាធិការ​ហិរញ្ញវត្ថុ​​រដ្ឋ​សភាបារំាំង និងបទបង្ហាញអំពីបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាប្រទេស​អាល្លឺ​ម៉ង់ និង​កា​ណាដា និងទំនាក់​ទំនង​នៃបទបញ្ជាផ្ទៃក្នុងទៅនឹងមុខងារតំណាង មុខងារនីតិកម្ម និងមុខ​ងារ​​ត្រួត​ពិនិត្យ​ ដោយ​លោក Lukas Gunderman ទឹប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់៕

-សុន្ទរកថា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឳកាសបើកសិក្ខាសាលា ស្តីពី "ការផ្សព្វផ្សាយ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៣"
-Speech Say chhum,First-Vice President of the Senate at the opening of the seminar on "Dissemination of the Internal Rules of the Third Mandate of the Senate of the Kingdom of Cambodia

រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន


ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានធ្វើបទបង្ហាញ ស្តីពី ផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា

នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្មាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០

Read More
អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជួបប្រជុំការងារជាមួយ ឯ.ឧ ផន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ  បានអញ្ជើញជ

Read More

 
Go to top