ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

Document
ឯកឧត្តម ឡោក ឆាយ ឯកឧត្តមបណ្ឌិត អ៊ុំ សារឹទ្ធ ឯកឧត្តម ហ៊ីង យឿន
អគ្គលេខាធិការរង អគ្គលេខាធិការ អគ្គលេខាធិការរង

អគ្គលេខាធិការដ្ឋាន ជាសេនាធិការផ្ទាល់របស់ព្រឹទ្ធសភា ដែលផ្តល់សេវាទ្រទ្រង់ព្រឹទ្ធសភាលើការងារទូទៅ ដើម្បី ញុំាងឲ្យ ព្រឹទ្ធសភាដំណើរ ការបានស្រប ទៅនឹង រដ្ឋ ធម្មនុញ្ញបទបញ្ជា ផ្ទៃក្នុងនៃព្រឹទ្ធសភា និង​​​ច្បាប់ស្តីពីលក្ខន្តិកៈ មន្រ្តី រាជការ នៃក្រុមនីតិបញ្ញត្តិ។ មិនតែប៉ុណ្ណោះ អគ្គ- លេខាធិការដ្ឋាន ជាយន្តការ ធា​​នា​និរន្តរភាព និង ប្រក្រតីភាព របស់ព្រឹទ្ធសភា ពីនីតិ កាលមួយ ទៅនីតិកាលមួយទៀត។

 អគ្គលេខាធិការដ្ឋានទទួលបន្ទុកៈ
                -ការងាររដ្ឋបាលទូទៅ ឯកសារ កំណត់ហេតុ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
                -ការងារឯកសារ កំណត់ហេតុ
                -ការងារនីតិវិធី និងនីតិកម្ម
                -ការងារលេខាធិការ ស្រាវជ្រាវ បណ្ណាល័យ និងបណ្ណសារ
                -ការងារទំនាក់ទំនងសាធារណៈ និងការងារឃោសនា ព័ត៌មាន
                -ការងារពិធីការ ទំនាក់ទំនងអន្តរជាតិ
                -ការងារហិរញ្ញវត្ថុ
                -ការងារគ្រប់គ្រង ចាត់ចែង ថែរក្សាចលនៈ និងអចលនៈវត្ថុជាទ្រព្យសម្បត្តិរបស់ព្រឹទ្ធសភា
                -ការងារសន្តិសុខ​ សណ្តាប់ធ្នាប់ទូទៅ សុវត្ថិភាព និងសុខភាពការងារ
                -ការងារ គម​នាគមន៍ និងដឹកជញ្ជូន
                -ការងារ ភូមិភាគនិងសមូហភាពដែនដី
                -ការងារជំនួយការគណៈកម្មការ។ 

ដោយអនុលោមតាមបទបញ្ជាផ្ទៃក្នុង និងការណែនាំពីគណៈកម្មាធិការអចិន្ត្រៃយ៍ អគ្គលេខា​ធិការ​ដ្ឋាន​ជាយន្តការអនុវត្ត សម្របសម្រួល គ្រប់គ្រង ចាត់ចែង សំដៅធ្វើឲ្យគ្រប់ផ្នែក ក្នុងព្រឹទ្ធសភា មាន​សកម្ម​ភាព​ល្អប្រពៃជាអាទិ៍ៈ
               -ចូលរួមរៀបចំផែនការកម្មវិធីការងារនៃសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា គណៈកម្មា ធិការ អចិន្ត្រៃយ៍ និងគណៈកម្មការនានា។
               -ចូលរួមកសាងគម្រោងថវិកាប្រចាំឆ្នាំរបស់ព្រឹទ្ធសភា ចាត់ចែងរៀបចំក្របខ័ណ្ឌមន្រ្តី រាជការ ការ​បណ្តុះបណ្តាលធនធានមនុស្ស និងគោលការណ៍សំខាន់ៗសម្រាប់ការគ្រប់គ្រង។
               -គ្រប់គ្រងចាត់ចែងការប្រើប្រាស់ ថែរក្សាទ្រព្យសម្បត្តិទូទៅរបស់ព្រឹទ្ធសភា។
               -ធានាទំនាក់ទំនងសាធារណៈរវាងព្រឹទ្ធសភាជាមួយ ស្ថាប័ន ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង​ ខណ្ឌ ស្រុកនានា សមូហភាព​ដែនដី សមាគម អង្គការជាតិ និងសង្គមស៊ីវិល។
             -ចូលរួមលើកតម្កើងទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភា ក្នុងក្របខណ្ឌទ្វេភាគី និងពហុ- ភាគីក្នុងតំបន់​ និងលើឆាកអន្តរជាតិ។
             -ផ្សព្វផ្សាយសកម្មភាពទាំងឡាយរបស់ព្រឹទ្ធសភា។
             -ផ្តល់សេវាចាំបាច់លើគ្រប់ផ្នែកសម្រាប់ទ្រទ្រង់សកម្មភាពរបស់ព្រឹទ្ធសភា។

ស្របតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចខាងលើអគ្គលេខាធិការដ្ឋានមានបេសកកម្មដ៏ ឧត្តុង្គឧត្តម​ដើម្បី​ជួយទ្រ​ទ្រង់ស្ថាប័ន ព្រឹទ្ធសភាឲ្យសម្រេចបាននូវអណត្តិ និងអំណាច ដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្រប ទៅតាមស្តង់ដារសភា ប្រជា- ធិបតេយ្យ នៃអារ្យប្រទេសនានា លើសកល​លោក។

គោលការណ៍ជាគ្រឹះ និងគោលនបោយាយសម្រាប់ការរៀបចំ និងការគ្រប់គ្រង

១-គោលការណ៍ជាគ្រឹះ
            មន្ត្រីរាជការបំរើការងារក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ស្ថិតនៅក្រោមកិច្ចការពារនៃ ច្បាប់ស្តីពី​លក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ ដែលបង្ហាញនូវស្វ័យភាពខាងលក្ខន្តិកៈរបស់ ស្ថាប័ននីតិបញ្ញត្តិ និង​ភាពឯករាជ្យដាច់ពីស្ថាប័ននីតិប្រតិបត្តិ និងតុលាការ។

           តាមច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ មន្រ្តីរាជការត្រូវគោរពគោល ការណ៍ អព្យាក្រឹត​មិនប្រកាន់គណបក្សនយោបាយក្នុងការបំពេញការងារ ហាមដាច់ខាតការ ប្រើមុខការរបស់ខ្លួន ចលនទ្រព្យ​ អចលនទ្រព្យ និងថវិការបស់រដ្ឋ ដើម្បីបំរើផលប្រយោជន៍ ឬ ប្រឆាំងនឹងសមាជិក ឬសមាជិកា​ នយោបាយណា​មួយ។ មុខងារនេះមានវិសមត្ថភាពជាមួយ ការប្រកបវិជ្ជាជីវៈជាមេធាវី ជាចៅ​ក្រមក្នុង​តំណែង ជាសមាជិក​ក្រុមប្រឹក្សាភិបាលសហគ្រាស សាធារណៈ ជាថ្នាក់ដឹកនាំគណបក្សនយោបាយ និង​មុខងារជាអ្នក​រាជការក្នុង​មុខ​ងារសាធារណៈ។

          មន្ត្រីរាជការគ្រប់រូបត្រូវប្រតិបត្តិតាមច្បាប់ និងបទបញ្ជា ហើយគោរពថ្នាក់លើរបស់ខ្លួន ទទួល​ខុស​ត្រូវ​ចំពោះថ្នាក់លើអំពីកិច្ចការ និងអំពើរបស់ខ្លួនដែលបានធ្វើឲ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូរ និង​កិត្តិយស​​នៃ​មន្ត្រីរាជការ ទោះបីកិច្ចការនោះប្រព្រឹត្តនៅមជ្ឈដ្ឋានខាងក្រៅក៏ដោយ។

          ជាគោលការណ៍ រាល់ការជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌណាមួយ ត្រូវធ្វើឡើងតាម ការប្រឡងប្រជែង។ ផែនការតម្រូវចំនួនមន្រ្តីរាជការប្រចាំឆ្នាំ ជាសមត្ថកិច្ចរបស់ប្រធានស្ថាប័ន តាមសំណើរបស់​អគ្គលេខាធិការ ការតែងតាំងអ្នករាជការឲ្យកាន់មុខតំណែងណាមួយ ត្រូវផ្អែក តាមអង្គការលេខនៃរចនា​សម្ព័ន្ធ​របស់​អគ្គលេខាធិការដ្ឋាន ដែលមានកន្លែងទំនេរ។

         សន្ទស្សន៍បៀវត្ស តម្លៃសន្ទស្សន៍ ប្រាក់បំណាច់ ប្រាក់វិភាជន៍គ្រួសារ ប្រាក់ព្យាបាលរោគ របបលាភ​​ការ​ផ្សេងៗ បេឡាសោធននិវត្តន៍ បេឡាសោធនបាត់បង់សមត្ថភាពការងារ និងបេឡា ធានា​រ៉ាប់រងសង្គម ត្រូវ​កំណត់ដោយសេចក្តីសម្រេចរួមរបស់ប្រធានស្ថាប័នទាំងបី (ព្រឹទ្ធសភា រដ្ឋ សភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ)។

        រាល់វិធានការវិន័យត្រូវឆ្លងកាត់ការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ។ អ្នករាជការមានសិទ្ធិ ប្តឹងទៅតុលា​ការ បើសិនជាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានស្ថាប័ន ទោះក្នុងករណី ណាក៏ដោយ។

២-គោលនយោបាយសម្រាប់ការរៀបចំ និងការគ្រប់គ្រង

    ២-១ ការផ្សាភ្ជាប់រវាងបរិមាណ និងគុណភាព
         គោលនយោបាយជាគន្លឹះ សំដៅកសាងយន្តការដំណើរការមួយមានបរិមាណសមល្មម តែ​មាន​ប្រសិទ្ធភាព និងគុណភាពការងារខ្ពស់ សមស្របទៅតាមសេចក្តីត្រូវការតាមដំណាក់ កាលនីមួយៗ ហើយ​​អាចបត់បែន កែប្រែផ្លាស់ប្តូរថ្មី​ ក្នុងករណីចាំបាច់​។

    ២.២ ការបណ្តុះបណ្តាលធនធានមនុស្សជាប់ជានិច្ច
         មន្រ្តីរាជការគ្រប់រូប​ត្រូវបានបណ្តុះបណា្តលឲ្យសមស្រម និងតម្រូវការចាំបាច់តាមដំ- ណាក់កាលនីមួយៗ ទាំងចំណេះដឹងទូទៅ ចំណេះធ្វើ (បទពិសោធន៍ និង ជំនាញ) ទាំងភាសា បរទេស ជាប់ជានិច្ចដើម្បីបង្កើនសមត្ថភាពបំរើស្ថាប័នផង និងសមត្ថភាពផ្ទាល់ខ្លួនផង ។

   ២.៣ ភាពចល័តដើម្បីដំណើរការទៅមុខ

       ក-កាតព្វកិច្ចក្នុងភាពចល័តផ្ទៃក្នុង

           មន្រ្តីរាជការគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យកាន់មុខការប្លែកៗគ្នាជាបន្តបន្ទាប់​ ដើម្បីយល់ ដឹង​បានពីប្រព័ន្ធគ្រប់គ្រងរួមរបស់ស្ថាប័ន បញ្ចូល “ឈាមថ្មី“ ទៅក្នុងនាយកដ្ឋាន និងការិយា- ល័យ ហើយ​មន្រ្តីរាជការមានឱកាសក្រេបជញ្ជក់មុខជំនាញថ្មីជាច្រើនប្រភេទ ដែលអនុគ្រោះ

សម្រាប់ការឡើងកាន់​តំណែងខ្ពស់ នាពេលខាងមុខឬការសម្រេចចិត្តក្នុងការកសាងអាជីព ។

      ខ-លទ្ធភាពក្នុងភាពចល័តទៅខាងក្រៅ
មន្រ្តីរាជការដែលមានអតីតភាពការងារយ៉ាងតិច ៥ឆ្នាំ មានសិទិ្ធសុំឈប់ទំនេរដោយគ្មាន បៀវត្សដែលមានរយៈពេលសរុបទាំងអស់ ៤ឆ្នាំ។ តែសិទិ្ធនេះក៏ដូចជារយៈពេល ត្រូវគោរពតាម បែបបបទ និងលក្ខខ័ណ្ឌដែលកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានស្ថាប័ន។ ម្យ៉ាងទៀត មន្រ្តីរាជការអាច​ស្ថិត​​នៅក្រៅក្របខ័ណ្ឌដើមបានតាមសេចក្តីសម្រេចរបស់ប្រធានស្ថាប័ន​ ។

   ២.៤ កសាងភាពជាដៃគូសម្រាប់អភិវឌ្ឍស្ថាប័ន

អគ្គលេខាធិការដ្ឋានខិតខំកសាងភាពជាដៃគូជិតស្និទ្ធជាមួយមន្រ្តីរាជការ ថែរក្សាការ ពិគ្រោះយោបល់ និងលើកទឹកចិត្តការចូលរួម ដើម្បីកែលំអការគ្រប់គ្រង​ ។

យន្តការក្រុមការងារ និងការប្រជុំផ្សេងៗជាមួយមន្រ្តីរាជការ ត្រូវអនុវត្តឲ្យមានទៀងទាត់ ជាពិសេស មុនមានការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធនឹងការកែទម្រង់ផ្សេងៗ ។

   ២.៥ ការលើកទឹកចិត្តមន្រ្តីរាជការ

       សេ្ថរភាពនៃការងារ និងគោលនយោបាយសមស្របអំពីប្រាក់បៀវត្សជាគន្លឹះថែរក្សា លំនឹង និងលើកទឹកចិត្តដើម្បីថែរក្សាទុកមន្រ្តីរាជការ​ ជាពិសេស អ្នកពូកែ ដែលជាសម្បត្តិដ៏មាន តម្លៃរបស់ស្ថាប័ន។ ​ការរៀបចំដាក់ធនធានមនុស្សឲ្យចំកន្លែង ចំជំនាញ​ ​​ចំសមត្ថភាព ចំពេល- វេលា​ ​​​ ទន្ទឹម នឹងការរៀបចំ ប្រព័ន្ធតម្លើង ឋានៈ​ និងវាយតម្លៃការងារប្រកបដោយសមធម៌ និង យុត្តិធម៌ ជាចំណែកមួយដ៏ធំនៅក្នុងទិសដៅខាងលើនេះ ។
ជាមួយគ្នានេះ អាទិភាពសម្រាប់មុខតំណែងផ្សេងៗក្នុងស្ថាប័នគួរផ្តល់ឱកាសមុនបង្អស់ ជាភាគច្រើនលើសលុបសម្រាប់មន្រ្តីរាជការដែលមានស្រាប់របស់ស្ថាប័ន ដោយមានអាទិភាព យកចិត្តទុកដាក់ ដើម្បីធានាគោលនយោបាយយេនឌ័រ ប្រកបដោយសមធម៌ និងតុល្យភាព ។
អត្តសញ្ញាណជាមន្រ្តីរាជការរបស់ស្ថាប័នព្រឹទ្ធសភា ត្រូវចាត់ទុកជាមោទនភាព និងជា តម្លៃរួម​របស់មន្រ្តីរាជការគ្រប់រូប។ ក្រោមវប្បធម៌ “ទាំងអស់គ្នាដើម្បីស្ថាប័ន​ និងស្ថាប័ន ដើម្បី ទាំងអស់គ្នា” ការជំនះលើឧបសគ្គ​ និងការលំបាកទាំងពួងជាកាតព្វកិច្ចរួមរបស់មន្រ្តីរាជការក្នុង អគ្គលេខាធិការដ្ឋាន​ទាំងមូល។

សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី មូលនិធិគន្ធបុប្ផាកម្ពុជា

នារសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នា

Read More
ឯកឧត្តម ថន សុគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខនសពលោក គាត រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណៈភាព

នារសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ​ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបទអន្តរាគមន៍ស្តីពីភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្ត្រីសភា

នាព្រឹកថ្ងៃស្រុក ៤កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ

Read More

ឯកសារផ្សេងៗ

 
Go to top