ប្រធានព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

- ទទួលខុសត្រូវរួមលើការងារដឹកនាំ និងការប្រព្រឹត្ដទៅនៃស្ថាប័នព្រឹទ្ធសភា
- គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការជំនាញទាំង៩ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- តំណាងព្រឹទ្ធសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរ សាធារណៈ
- តំណាងព្រឹទ្ធសភាក្នុងទំនាក់ទំនងអន្ដរជាតិ។

អនុប្រធានទី ១ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

-​ ជួយធ្វើការប្រធានលើការងារទំនាក់ទំនងអន្ដរជាតិរបស់ព្រឹទ្ធសភា ៖
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់ក្រុមមិត្ដភាពរបស់ព្រឹទ្ធសភា និងទំនាក់ទំនងរវាងព្រឹទ្ធសភាជា មួយសភា នៃប្រទេសជាមិត្ដ
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរបស់ព្រឹទ្ធសភាក្នុងរង្វង់អង្គការអន្ដរសភា

អាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) សមាគមសភា នៃប្រទេសប្រើភាសាបារាំង (APF)និងអង្គការអន្ដរជាតិផ្សេងទៀត

- ចាត់ចែងការរៀបចំសមាសភាពគណៈប្រតិភូព្រឹទ្ធសភា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស (ទស្សនកិច្ចមិត្ដភាពជាផ្លូវការ ទស្សនកិច្ចសិក្សា ការចូលរួមសន្និសីទ សិក្ខាសាលា ឬវេទិកាតំបន់ និងអន្ដរជាតិ)
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរវាងព្រឹទ្ធសភាជាមួយនឹងដៃគូអន្ដរជាតិ ៖

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)មូលនិធិខុនរ៉ាដ(KAF) គំរោងគាំទ្រនីតិប្បញ្ញត្ដិកម្ពុជា-កាណាដា (CCLSP)

- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

អនុប្រធានទី២ ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

- ជួយធ្វើការប្រធានលើការងារប្រចាំថ្ងៃ ផ្ទៃក្នុងព្រឹទ្ធសភាខាងរដ្ឋបាល នីតិកម្ម និងទំនាក់ទំនងសាធារណៈ
- តាមដានការប្រព្រឹត្ដទៅ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ចាត់ចែងការងាររដ្ឋបាល នីតិកម្ម ទំនាក់ទំនងសាធារណៈរបស់ព្រឹទ្ធសភា ព្រមទាំងសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងព្រឹទ្ធសភា
- តាមដាន សម្របសម្រួលការងារ និងបេសកកម្មក្នុងប្រទេសរបស់គណៈកម្មការជំនាញ និងសមាជិកព្រឹទ្ធសភា
- ចូលរួមរៀបចំប្រតិទិនការងារ ការប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា
- ចាត់ចែងការឆ្លើយឆ្លង និងបញ្ជូនលិខិតស្នាមផ្ទៃក្នុងព្រឹទ្ធសភា និងទំនាក់ទំនងទៅខាងក្រៅស្ថាប័ន។
- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

ថ្នាក់ដឹកនាំព្រឹទ្ធសភា

សារលិខិតជូនពរ របស់​សមេ្តចវិបុលសេនាភកី្ត សាយ ឈុំ ជូន​សមេ្តចអគ្គមហាពេញាចក្រី ហេង សំរិន

Read More
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់​​ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

Read More
សម្តេចវិបុលសេនាភក្កី សាយ ឈុំ​បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីជូនភ្លើងបូជាសព​ឯកឧត្តម អៀវ បណ្ណាការ ​អតីតសមាជិកព្រឹទ្ធសភា

នៅថ្ងៃអង្គារទី១៥ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធា

Read More
សារលិខិតថ្វាយព្រះពរ របស់​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ​ក្រាបបង្គំទូលថ្វាយ ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ​គម្រប់៦៥ ​ព្រះវស្សា

Read More

របាយការណ៍ ព្រឹទ្ធសភា

images/banners/report-template.jpg
images/banners/v-template.jpg
 
Go to top