នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨  ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា   បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងក្រុមថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត  និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តកំពត ដឹកនាំដោយឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដោយមានសមាជិកចូលរួមសរុបចំនួន ៣៣៨នាក់ ។

 
Go to top