នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា » ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅលើផ្ទៃដីជាង៥០ហិកតា ស្ថិតក្នុងស្ថានីយដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គទូតនានា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

 
Go to top