02-10-2018-0-0-26 02-10-2018-0-0-27
02-10-2018-0-0-28 02-10-2018-0-0-29

ក្នុងឱកាសប្រាព្វរពិធីបុណ្យខួបអនុស្សាវរីយលើទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទ ឆ្នាំ២០១៨ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ

ដោយឯកឧត្តមទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដែលបានតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​របស់ព្រះករុណា​ព្រះបាទសម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
សូមជម្រាបថា ប្រទេស​កម្ពុជា បាន​ស្ថិតក្រោម​អាណា​ព្យាបាល​​ប្រទេស​បារាំង ចាប់តាំងពីឆ្នាំ​១៨៦៣ ​រហូតដល់​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣។

 
Go to top