នាព្រឹកថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកម្ពស់សិទ្ធិមនុស្ស ដោយ​សហការរៀបចំដោយព្រឹទ្ធសភា-រដ្ឋសភា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ តំណាងអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងសិស្ស និស្សិត។

ពិធីនេះប្រព្រឹត្តទៅតាមកម្មវិធីរួមមាន៖
១-ព្រះសង្ឃស្វាធ្យាយជយន្តោ
២-គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា
៣-ការសម្តែងជូននូវរបាំជូនពរ
៤-សុន្ទរកថា ស្វាគមន៍របស់ឯកឧត្តម​ ឃួង ស្រេង អភិបាល ​​​ នៃគណៈអភិបាលរាជធានីភ្នពេញ
៥-ការបង្ហាញជូននូវក្បាច់គុនល្បុក្កតោ
៦-សុន្ទរកថា ឯកឧត្តម​ កែវ រ៉េមី​ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី​ និជាប្រធាន គ.ស.ម.ក
៧-ការបង្ហាញជូននូវក្បាច់គុនតេក្វាន់ដូ
៨-ការចាក់បញ្ចាំងវីដេអូខ្លី
៩-សុន្ទរកថា ដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី​ សាយ ឈ៉ំ​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
១០-បិទកម្មវិធី​អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨។

 
Go to top