នាព្រឹកថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសពឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា នៅឈាបនដ្ឋានវត្តសុវណ្ណមុនី្នសាគរសំរោងអណ្តែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព ជាច្រើននាក់ចូលរួមផ្តល់ជាកិត្តិយសចុងក្រោយ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានឡើងអានវិយោគកថា និងប្រវត្តិរបស់ឯកឧត្តម ផន សូគីម។ បន្ទាប់មកសម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់ភ្លើងបូជាសពរួចមក លោក ផន ដាវី តំណាងក្រុមគ្រួសារសព បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ។
ឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦:៥៥នាទីល្ងាច ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

 

 
Go to top