ព្រឹកថ្ងៃពុធ ១១រោច ខែវមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានរៀបចំប្រារព្ធពិធីបុណ្យខួបគម្រប់១ឆ្នាំ នៃការធ្វើមរណកាលរបស់មហាឧបាសក គង់ ខាត់ បិតាក្មេករបស់សម្តេច ដោយមានប្រារព្ធ បទនមស្សការព្រះរតនៈត្រៃយ៍ សមាទានសីល និងនិមន្តព្រះសង្ឃចំនួន៧៧អង្គ និមន្តគោចរបិណ្ឌបាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធមហាឧបាសក គង់ ខាត់ នៅវត្ត សុវណ្ណគីរី ជើងឆ្នុក ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៕

 
Go to top