ប្រធានព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

- ទទួលខុសត្រូវរួមលើការងារដឹកនាំ និងការប្រព្រឹត្ដទៅនៃស្ថាប័នព្រឹទ្ធសភា
- គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការជំនាញទាំង៩ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- តំណាងព្រឹទ្ធសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរ សាធារណៈ
- តំណាងព្រឹទ្ធសភាក្នុងទំនាក់ទំនងអន្ដរជាតិ។

អនុប្រធានទី ១ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

-​ ជួយធ្វើការប្រធានលើការងារទំនាក់ទំនងអន្ដរជាតិរបស់ព្រឹទ្ធសភា ៖
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់ក្រុមមិត្ដភាពរបស់ព្រឹទ្ធសភា និងទំនាក់ទំនងរវាងព្រឹទ្ធសភាជា មួយសភា នៃប្រទេសជាមិត្ដ
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរបស់ព្រឹទ្ធសភាក្នុងរង្វង់អង្គការអន្ដរសភា

អាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) សមាគមសភា នៃប្រទេសប្រើភាសាបារាំង (APF)និងអង្គការអន្ដរជាតិផ្សេងទៀត

- ចាត់ចែងការរៀបចំសមាសភាពគណៈប្រតិភូព្រឹទ្ធសភា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស (ទស្សនកិច្ចមិត្ដភាពជាផ្លូវការ ទស្សនកិច្ចសិក្សា ការចូលរួមសន្និសីទ សិក្ខាសាលា ឬវេទិកាតំបន់ និងអន្ដរជាតិ)
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរវាងព្រឹទ្ធសភាជាមួយនឹងដៃគូអន្ដរជាតិ ៖

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)មូលនិធិខុនរ៉ាដ(KAF) គំរោងគាំទ្រនីតិប្បញ្ញត្ដិកម្ពុជា-កាណាដា (CCLSP)

- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

អនុប្រធានទី២ ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

- ជួយធ្វើការប្រធានលើការងារប្រចាំថ្ងៃ ផ្ទៃក្នុងព្រឹទ្ធសភាខាងរដ្ឋបាល នីតិកម្ម និងទំនាក់ទំនងសាធារណៈ
- តាមដានការប្រព្រឹត្ដទៅ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ចាត់ចែងការងាររដ្ឋបាល នីតិកម្ម ទំនាក់ទំនងសាធារណៈរបស់ព្រឹទ្ធសភា ព្រមទាំងសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងព្រឹទ្ធសភា
- តាមដាន សម្របសម្រួលការងារ និងបេសកកម្មក្នុងប្រទេសរបស់គណៈកម្មការជំនាញ និងសមាជិកព្រឹទ្ធសភា
- ចូលរួមរៀបចំប្រតិទិនការងារ ការប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា
- ចាត់ចែងការឆ្លើយឆ្លង និងបញ្ជូនលិខិតស្នាមផ្ទៃក្នុងព្រឹទ្ធសភា និងទំនាក់ទំនងទៅខាងក្រៅស្ថាប័ន។
- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

ព័ត៌មានថ្នាក់ដឹកនាំព្រឹទ្ធសភា

គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមស៉ឹម កា អនុប្រធានទី១នៃព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា គោរពវិញ្ញាណក្ខន្ធ​ ព្រះករុណាព្រះបាទសម្តេច

នាព្រឹកថ្ងៃចន្ទ​ ៦កើត​ ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹ

Read More
គណៈប្រតិភូព្រឹទ្ធសភាបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមក្នុងប្រជុំលើកទី៣ នៃប្រធានសភាអឺរ៉ុប-អាស៊ី

នាថ្ងៃសុក្រ ៣កើត ខែអស្សុជ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលា

Read More
សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថៃ្ងទី១១ ខែតុលា ឆ្នាំ២០១៨

  ព្រឹទ្

Read More

ឯកសារទាក់ទង

images/banners/report-template.jpg
images/banners/v-template.jpg
images/banners/bulletin-template.jpg
 
Go to top