នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអានប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលអង្គភាពបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ដែលស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមអមដំណើរពីមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ក៏បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈ៉ំ​ ប្រធានព្រឹទ្ធសភា ព្រមទាំងអំណោយក្រុមសមាជិកាព្រឹទ្ធសភា ផ្តល់ជូនដល់មណ្ឌលអង្គភាពបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ដែលរួមមាន÷ សម្ភារសិក្សា​ ថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន កន្សែងពោះគោ ទឹកអូអ៉ីឈី​​ ទឹកដោះគោ ព្រមទាំងនំផ្សេងៗទៀត។ ជាមួយគ្នានេះ​ដែរ​ ក៏បានឧបត្ថម្ភដល់មណ្ឌលអង្គភាពបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា​ រួមមាន÷ ប្រេងឆា២០លីត្រ ប៊ីចេង០៥គីឡូក្រាម​ ទឹកត្រី០២កេសធំ​ ទឹកស៊ីអ៉ីវ០២កេសធំ​ មីយើងចំនួន៥កេស ព្រមទាំងអង្ករចំនួន០១តោន ថ្នាំពេទ្យ​២កេស និងថវិកាមួយចំនួនផងដែរ។

 
Go to top