នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨      នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្រ្តសម្រាប់ នីតិកាលទី៤ នៃព្រឹទ្ធសភា (២០១៨-២០២៤) ផែនការប្រតិបត្តិឆ្នាំ២០១៨ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងបញ្ហាផ្សេងៗ៕

 
Go to top