នាព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៨​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន១៣៦​ គ្រួសារ នៅស្រុកកោះសូទិន​ ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទូទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ ជាពិសេស ប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ​ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
​ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
​ ជាមួយគ្នានោះដែរ​ ឯកឧត្តម​ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ​ចំនួន១៣៦គ្រួសារ​ ដោយក្នុងមួយគ្រួសារៗទទួលបានម៊ី០២កេស​ ដំណាប់ល្មើចំនួន​ ០១គីឡូ​ និងថវិកា​ ១០០០០រៀល។

 
Go to top