rr5_31_5_2016_1
rr5_31_5_2016_2 rr5_31_5_2016_2
rr5_31_5_2016_2 rr5_31_5_2016_2
rr5_31_5_2016_2 rr5_31_5_2016_2

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធស្រះទឹកចំនួន១០ នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពតជាសំណូមពររបស់ប្រជាពលរដ្ឋ កំពុងជួបការលំបាកខ្វះទឹកប្រើប្រាស់ មកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ។ស្រះទឹកទាំង១០ ដែលដាក់សម្ពោធឲ្យប្រើប្រាស់ មានទីតាំងស្ថិតនៅ០២ខេត្ត គឺខេត្តកំពតចំនួន០៦ស្រះ និងខេត្តតាកែវចំនួន០៤ស្រះ។

ខេត្តកំពត
-ស្រះទឹកទី១ និងទី២ មានទីតាំងនៅភូមិត្រពាំងច្រនៀង និងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ មានបណ្តោយប្រវែង១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ ជម្រៅ៣ម៉ែត្រដែលមានប្រជាពលរដ្ឋប្រើប្រាស់សរុបចំនួន៤.៥៥០នាក់។
-ស្រះទឹកទី៣ មានទីតាំងនៅអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស បណ្តោយ ប្រវែង៤០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៣ម៉ែត្រ មានប្រជាពលរដ្ឋប្រើប្រាស់សរុប៧៧គ្រួសារ។
-ស្រះទឹកទី៤ មានទីតាំងនៅភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច បណ្តោយប្រវែង៥១ម៉ែត្រ ទទឹង២៧ម៉ែត្រ ជម្រៅ៣ម៉ែត្រ មានប្រជាពលរដ្ឋប្រើប្រាស់សុប៦៥គ្រួសារ។
-ស្រះទឹកទី៥ និងទី៦ មានទីតាំងនៅភូមិបាយទា និងភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច បណ្តោយប្រវែង១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ ជម្រៅ៣ម៉ែត្រ មានប្រជាពលរដ្ឋប្រើប្រាស់សរុប២.២៣២នាក់។

ខេត្តតាកែវ
-ស្រះទឹកទី១ និងទី២ មានទីតាំងនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុងសំ រោង ខេត្តតាកែវ ដោយស្រះទឹកទី១ មានបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង២០ម៉ែត្រ ជម្រៅ៥ម៉ែត្រ និងស្រះទឹកទី២ មានបណ្តោយប្រវែង៣៨ម៉ែត្រ ទទឹង២២ម៉ែត្រ ជម្រៅ៥ម៉ែត្រ។
-ស្រះទឹកទី៣ មានទីតាំងនៅភូមិទឹកអំបិល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានបណ្តោយប្រវែង២៦ម៉ែត្រ ទទឹងប្រវែង២១ម៉ែត្រ ជម្រៅ៥ម៉ែត្រ។
-ស្រះទឹកទី៤ ទី៥ និងទី៦ មានទីទាំងនៅភូមិស្នែងរមាំង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដែលស្រះទឹកទី៤ មានបណ្តោយប្រវែង២៦ម៉ែត្រ ទទឹង២១ម៉ែត្រ ជម្រៅ៥ម៉ែត្រ ស្រះទឹកទី៥ មានបណ្តោយប្រវែង៣២ម៉ែត្រ ទទឹង១៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងស្រះទឹកទី៦ មានបណ្តោយប្រវែង១៥ម៉ែត្រ ទទឹងប្រវែង១៥ម៉ែត្រ និងជម្រៅ៥ម៉ែត្រ៕

 
Go to top