នារសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាអំពីតួនាទី ភារកិច្ចរបស់ក្រុម ផែនការយុទ្ធសាស្រ្តសម្រាប់ នីតិកាលទី៤ (២០១៨-២០២៤) ផែនការសកម្មភាពឆ្នាំ២០១៨ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងបញ្ហាផ្សេងៗ។

 
Go to top