អនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងយោងតាមការណែនាំរបស់ឯកឧត្តម ខៀវ មុត ប្រធានក្រុម នៅព្រឹក ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមបានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋ និងពិនិត្យទីកន្លែងជីកស្តារស្រះទឹក នៅក្នុងខេត្តកំពត កែប៖
១-ឃុំបានៀវ ស្រុកឈូក ខេត្តកំពត
២-ឃុំដំបូកខ្ពស់ និងឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត
៣- ឃុំកំពង់ត្រាចខាងកើត និងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត៕

 
Go to top