នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំចាម ឃុំព្រៃពោន ឃុំជាងដែក និងថ្នាក់ដឹកនាំភូមិក្នុងឃុំចាម ដើម្បីស្វែងយល់អំពីវឌ្ឍនភាព ចែករលែក និងផ្តល់ព័ត៌មានស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅសាលាឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន ៤១នាក់ ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក៏បានឧបត្ថម្ភដល់សាលាឃុំជ្រៃឃ្មុំនូវថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល) និងអ្នកចូលរួមទាំងអស់ក្នុងម្នាក់រួមមាន ៖ ថវិកាចំនួន ៥០,០០០៛ (ហាសិបពាន់រៀល) និងថ្នាំពេទ្យចំនួនបួនមុខ ផងដែរ ៕

 
Go to top