នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី នៅសាលាខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា  បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ  អាជ្ញាធរ  កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ  ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងអង្គភាពចំណុះខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។

 
Go to top