cm2-04-06-2017-1 cm2-04-06-2017-1
cm2-04-06-2017-1

នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១០:៣០នាទី (ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង) នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបសន្ទនាការងារជាមួយ លោក Michel LEFLANDRE ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបារាំង ទទួលបន្ទុកផ្នែកពិធីការ និងទំនាក់ទំនងអន្តរជាតិ និងលោកស្រី Marie-Pascale BOUTRY ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបារាំង ទទួលបន្ទុកសហប្រតិបត្តិការអន្តរសភា។
កិច្ចសន្ទនាការងារបានផ្តោតសំខាន់ទៅលើបែបបទនៃសេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ក្រមសីលធម៌សភា របៀបបង្កើតគណៈកម្មការក្រមសីលធម៌ តួនាទី មុខងារ និងសមត្ថកិច្ចទាក់ទងនឹងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ព្រមទាំងការអនុវត្តជាក់ស្តែងនៃក្រមសីលធម៌សភាលើភាពម៉ឺងម៉ាត់ក្នុងការអនុវត្តការងារ (assiduité) វត្តមាននិយម (présentéisme) និងការដាក់ទណ្ឌកម្មវិន័យចំពោះសមាជិកដែលអវត្តមានក្នុងសម័យប្រជុំពេញអង្គ ប្រជុំគណៈកម្មការ និងសំណួរចម្លើយជាមួយរដ្ឋាភិបាល។

 
Go to top