នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៤ នៃសភានិយាយភាសាបារាំង(APF) នៅរដ្ឋសភាកេបិច នៃប្រទេសកាណាដា។

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំពិភាក្សាត្រឹមកម្រិតគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង(APF) កាលពីម្សិលមិញនេះ ពុំមានសមាជិកគណៈកម្មការណាម្នាក់ដែលអញ្ជើញមកពីប្រទេសណាមួយលើកដៃគាំទ្រឱ្យយកបញ្ហាកម្ពុជាមកដាក់ចូលក្នុងរបៀបវារៈនៃមហាសន្និបាតពេញអង្គក្នុងឱកាសនេះឡើយ បន្ទាប់ពី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូបានបំភ្លឺជូនរួចមក។

 
Go to top