នារសៀលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញធ្វើសេចក្តីរាយការណ៍ស្តីអំពីសកម្មភាពការងាររបស់ផ្នែកសភានិយាយភាសាបារាំង(APF) តំបន់អាស៊ីប៉ាស៊ីហ្វិក (កម្ពុជា-វៀតណាម-ឡាវ) នៅក្នុងសម័យប្រជុំនៃមហាសន្និបាតលើកទី៤៤ សភានិយាយភាសាបារាំង(APF) នៅរដ្ឋសភាកេបិច នៃប្រទេសកាណាដា។

 
Go to top