នាថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣:០០ ម៉ោងនៅប្រទេសបែលហ្ស៊ិក  គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសមាជិកព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល (PFWB) នៃប្រទេសបែលហ្ស៊ិក បានអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ការងារដែលរៀបចំដោយ ឯកឧត្តម Philippe COURARD ប្រធាន PFWB នៅភោជនីយដ្ឋាន La Fleur de Thym ស្ថិតនៅ Houffalize។ ក្នុងឱកាសពិភាក្សាគ្នានោះ ឯកឧត្តម Philippe COURARD បានស្នើសុំមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងក្របខ័ណ្ឌការអនុវត្តពិធីសារយោគយល់គ្នាដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧។ ចំពោះសំណើនេះ ឯកឧត្តម ជា ជេដ្ឋ បានឆ្លើយតបថា នឹងពាំនាំមកគោរពជូនថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា ដើម្បីស្នើសុំយោបល់ពិនិត្យ និងសម្រេច រួចហើយនឹងរាយការណ៍ជូនវិញ។

 
Go to top