នារសៀលថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល(PFWB) បានអញ្ជើញបំពេញទស្សនកិច្ចស្វែងយល់អំពីការរៀបចំដំណើរការប្រព្រឹត្តទៅរបស់សមាគមសម្ព័ន្ធភាសាបារាំង (Alliance Française) នៅខេត្តសៀមរាប ដែលទើបចាប់ផ្តើមដំណើរការដោយមាន លោក Serge BILLINI ជានាយកប្រតិបត្តិ។ សមាគមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ មានទីតាំងស្ថិតនៅផ្លូវលេខ២២ កែងនឹងផ្លូវអាចារ្យស្វា ក្រុងសៀមរាប ខេត្តសៀមរាប។

នាឱកាសនោះ លោក Serge បានជូនព័ត៌មានដល់ ឯកឧត្តម ជា ជេដ្ឋ អំពីការបង្រៀនភាសាបារាំង និងភាសាខ្មែរដល់សិស្សខ្មែរ និងសិស្សបរទេសនិយាយភាសាបារាំង ព្រមទាំងមានវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដោយគ្រូបារាំងតាមវិធីសាស្ត្រព័ត៌មានវិទ្យាទាំងអស់។

 
Go to top