C2.1.5.8.16 C2.2.5.8.16
C2.3.5.8.16 C2.4.5.8.16
C2.5.5.8.16

នារសៀលថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយ ស្នងការដ្ឋាននគរបាលខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ និងតំណាងក្រុមប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតជាសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។