ព្រឹកថ្ងៃពុធ ២កើតខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុង ពិធីសំណេះសំណាល និងបំពាក់មេដាយ ការពារជាតិ នៃអតីតយុទ្ធជនកម្ពុជា ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងជាប្រធាន កិត្តិយស សមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក សរុប ១០៣៥ នាក់ កម្មវិធីស្ថិតនៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕

 
Go to top