នារសៀលថ្ងៃពុធ ២កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ ទី​ បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានទទួលជួបសវនាការការងារជាមួយនឹងលោកជំទាវ catherine procaccia សមាជិកព្រឹទ្ធសភាបារាំង លេខាធិការគណៈកម្មការសេដ្ឋកិច្ច និងជាសមាជិកក្រុមសភានិយាយភាសាបារាំង (APF)  ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាNoria-APF ដែលប្រារព្ធធ្វើរយៈពេលពីរថ្ងៃ នៅសណ្ឋាគារ Leroyal ភ្នំពេញ។

 
Go to top