ថ្ងៃសុក្រ ១៤រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ កម្មវិធីភ្លៀងរលឹមក្រោមពន្លឺសន្តិភាព វប្បធម៌នៃការចែករំលែក ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ បានឧបត្ថម្ភកង់ ចំនួន៦គ្រឿង ដល់បុគ្គលិក និងកូនមន្ត្រីសន្តិសុខ ដែលបម្រើការងារនៅអគ្គលេខាអធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ សម្រាប់ជិះទៅសាលារៀន។ គិតត្រឹមថ្ងៃនេះ ឯកឧត្តមអនុប្រធាន បានឧបត្ថម្ភកង់សរុបចំនួន៣៦គ្រឿង។

 
Go to top