នាព្រឹកថ្ងៃចន្ទ ៨កើត ខែភត្របទ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការការងារជាមួយនឹងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានស្តីពី៖
១-យុទ្ធសាស្រ្ត និងគោលនយោបាយប្រឆាំងអពើពុករលួយ
២- វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
៣- វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច
៤-ការកសាងឯសារគតិយុទ្ធផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រឆាំងអំពើពុករលួយ។
នៅសាលប្រជុំព្រះវិស្ណុ នៃអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។

 
Go to top