cm2-09-09-2016-1 cm2-09-09-2016-2
cm2-09-09-2016-3

លោកជំទាវ កែវ ម៉ាលី សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅសាលាសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នា​រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។ 
លោកជំទាវបានមានប្រសាសន៍ ផ្តាំផ្ញើរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការចុះឈ្នោះនេះ គឺមានរយ:ពេល៣ខែ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ២០១៦នេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយដើម្បីបោះឆ្នោតបាន សូមបងប្អូនទៅចុះឈ្មោះបោះឆ្នោតជាមុនសិន ទោះជាធ្លាប់ចុះឈ្មោះពីមុនហើយក្ដី ព្រោះនេះជាប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោតថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលទាមទារចុះឈ្មោះឡើងវិញទាំងអស់ ហើយអ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត គឺនឹងមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះទេ៕

 
Go to top