c2.1.20.9.16 c2.2.20.9.16
c2.3.20.9.16 c2.4.20.9.16
c2.5.20.9.16 c2.6.20.9.16
c2.7.20.9.16 c2.8.20.9.16


លោកជំទាវ កែវ ម៉ាលី សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តបទុមធម្មយុត្ត ដែល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤រោច ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនទៅដល់ដូងវិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិការទាំងប្រាំពីរសណ្តាន និងបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ និង ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការពារអភិវឌ្ឍប្រទេសជាតិ៕

 
Go to top