c2_19_9_2016_1 c2_19_9_2016_2
c2_19_9_2016_3 c2_19_9_2016_4

នាព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញប្រជុំការងារជាបន្តបន្ទាប់ជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) និងជាប្រធានគណៈកម្មការទី៦រដ្ឋសភា និង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២រដ្ឋសភា ដោយមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលនៃក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) ដើម្បីពិនិត្យពិភាក្សាអំពីគម្រោងរៀបចំសិក្ខាសាលាសភាស្តីពី «បទពិសោធន៍នៃដំណើរការរៀបចំថវិកា ក្នុងបរិបទនៃប្រទេសនិយាយភាសាបារាំង: ច្បាប់ហិរញ្ញវត្ថុ ថវិកាថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកា» ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី ១៩-២០ ខែ តុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារ Sofitel Phnom Penh។

 
Go to top