នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨  គណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ   បានអញ្ជើញគោរពវិញ្ញាណក្ខនសពអ្នកស្រី ទិត្យ លាងអីុម អនុប្រធានភូមិព្រែកតារ័ត្ន ដែលបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ថ្ងៃទី០៣ ខែមិថុនា  ឆ្នាំ២០១៨ វេលាម៉ោង០៧:៣៩នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។​ ជាមួយគ្នានេះដែរ សពក៏បានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 
Go to top