នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨  គណៈកម្មការកសាងគម្រោងថវិកា ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សារបៀបវារៈ មានរួម៖ ទី១-ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ស្តីពីគោលការណ៍ហិរញ្ញវត្ថុសម្រាប់នីតិកាលថ្មី របស់ព្រឹទ្ធសភា និងទី២-ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ស្តីពីគម្រោងថវិកា ឆ្នា២០១៩ របស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

 
Go to top