19-06-2018-0-13 19-06-2018-0-14
19-06-2018-0-15 19-06-2018-0-16

នារសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការងព្រឹទ្ធសភា​ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ខៀវ សុខុម

អតីតអគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាព​ កាលពីថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ៈ១៥នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ ដោយជរាពាធ។
សពឯកឧត្តម ខៀវ សុខុម បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន​ តាមប្រពៃណីសាសនា ស្ថិតនៅបូរីសុភមង្គលជ្រោយចង្វារ គេហដ្ឋានលេខ H៥១ ផ្លូវលេខ៥៩cw២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

 
Go to top