21-06-2018-0-0-0-47 21-06-2018-0-0-0-48

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង១៤:០០នាទី ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង (ASGPF) បានអញ្ជើញចូលរួមប្រជុំតុមូលរវាងប្រធាន ព្រមទាំងប្រធានគណៈប្រតិភូនៃសភានិយាយភាសាបារាំង(APF) ជាមួយនឹងអគ្គលេខាធិការនៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាពឯកឧត្តម Jacques CHAGNON ប្រធានរដ្ឋសភាកេបិច និងជាប្រធានសភាប្រើភាសាបារាំង(APF) ស្តីអំពី ៖ “ តើត្រូវធ្វើដូចម្តេច ដើម្បីជំរុញទំានាក់ទំនងកាន់តែជិតស្និទរវាងសភា និងប្រជាពលរដ្ឋ ” ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សានីតិកម្ម នៃវិមានរដ្ឋសភាកេបិច។ ដែលក្រោយពីបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល អង្គប្រជុំបានបញ្ចប់នៅម៉ោង ១៧:០០នាទី ក្នុងបរិយាកាសស្និទស្នាលយ៉ាងក្រៃលែង ។

 
Go to top