នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាអំពីគម្រោងរៀបចំចុះបេសកកម្ម នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីវិធានទាំងឡាយនៃការដោះស្រាយវិវាទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធតុលាការ ព្រមទាំងការអនុវត្តច្បាប់។

 
Go to top