នាព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ គណៈកម្មការទី៥ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីបូកសរុបរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មការទី៥ព្រឹទ្ធសភា ប្រចាំខែកក្កដា ឆ្នាំ២០១៨ កំណត់កាលបរិច្ឆេទសារជាថ្មីអំពីការចុះបេសកកម្ម សិក្សាស្វែងយល់ការងារជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារនាពេលខាងមុខ និងបញ្ហាផ្សេងៗ  នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

 
Go to top