02-10-2018-0-0-11-40 02-10-2018-0-0-11-41
02-10-2018-0-0-11-42 02-10-2018-0-0-11-43
02-10-2018-0-0-11-45 02-10-2018-0-0-11-44

នាព្រឹកថ្ងៃចន្ទ​ ៦កើត​ ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមស៉ឹម កា អនុប្រធានទី១នៃព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា គោរពវិញ្ញាណក្ខន្ធ​ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ

ព្រះមហាវីរក្សត្រ (ព្រះបរមរតនកោដ្ឋ) នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន​សោយ​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង១​:២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។

 

 
Go to top