នាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម គង់ សារាជ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាត្រៀមឱ្យយោបល់លើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

 
Go to top