Main Page
19 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភាបានអញ្ជើញ ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន មកពីខេត្តកំពត និងខេត្តកែប

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-305 16-08-2017-0-0-0-306

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅខេត្តកំពត ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញ ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន មកពីខេត្តកំពត និងខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការអញ្ជើញចូលរួម ពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងថ្នាក់ដឹកនាំជុំវិញខេត្ត សរុបចំនួន៥២១នាក់។

ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចវិបុលសេនាភកី្ត សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នាព្រឹកថៃ្ងទី២០ ខែតុលា ឆ្នាំ២០១៧ ប្រជុំលើករបៀបវារៈចំនួន៤

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-289 16-08-2017-0-0-0-290
16-08-2017-0-0-0-289 16-08-2017-0-0-0-292
16-08-2017-0-0-0-293 16-08-2017-0-0-0-294

ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចវិបុលសេនាភកី្ត សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នាព្រឹកថៃ្ងទី២០ ខែតុលា ឆ្នាំ២០១៧ ប្រជុំលើករបៀបវារៈចំនួន៤៖
១ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ដោយចំនួន សមាជិកព្រឹទ្ធសភាមានចំនួន៤០/៦១នៃចំនួនសមាជិកទាំងមូល ។អង្គប្រជុំបានអនុម័តទាំងស្រុងទៅលើករបៀបវារៈខាងលើ។

សម្តេចវិបុលសេនាភក្កី សាយ ឈុំ អញ្ជើញជូនភ្លើងបូជាសពលោកយាយ ធួន អំ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-259
16-08-2017-0-0-0-260 16-08-2017-0-0-0-261

នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារ សាច់ញាតិ នៅភូមិកំណើតរបស់សម្ដេច ព្រមទាំងចូលរួមជាអធិបតីក្នុងពិធីបូជាសព លោកយាយ ធួន អំ (ដែលត្រូវជាម្តាយមីងបង្កើតរបស់សម្តេច ) ដែលទទួលមរណភាព កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥:៣០នាទីព្រឹក ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធិ។ ក្នុងឱកាសនោះ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បានផ្តល់កិត្តិយសជូនភ្លើងបូជាសព នៅទីមេរុក្នុង​បរិវេណ​នៃ​គេហដ្ឋានសព ដែលស្ថិតនៅ ភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក អាជ្ញាធរដែនដី និងបងប្អូនញាតិ​មិត្តជិតឆ្ងាយ នៃក្រុម​គ្រួសារសព ជាច្រើននាក់​

ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្តិបាតលើកទី១៣៧

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-212
16-08-2017-0-0-0-210 16-08-2017-0-0-0-211

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្តិបាតលើកទី១៣៧ របស់សហភាពអន្តរសភា(IPU) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី​១២ ដល់ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៧ នៅប្រទេស​រុស្ស៊ី​៕

ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារ IPU ព្រឹទ្ធសភា និងរដ្ឋសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-187 16-08-2017-0-0-0-188

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំពិសេសព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារ IPU ព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីត្រៀមរៀបចំការចូលរួមមហាសន្និបាត លើកទី១៣៧ របស់សហភាពអន្តរសភា(IPU) ៕

 

អត្ថបទ​ផ្សេងៗ​ទៀត...

  1. សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានអញ្ជើញចុះសាកសួរ សុខទុក្ខប្រជាពលរដ្ឋ ចាស់ជរាចំនួន ០៥ គ្រួសារនៅភូមិប្ញស្សីទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  2. ឯកឧត្តម នៃ ប៉េណានិងឯកឧត្តម ទេព ងនបានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃសពឯកឧត្តម អ៊ុំ ម៉ាន្នូរីន
  3. សម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថៃ្ងទី០៥ ខែតុលា ឆ្នាំ២០១៧
  4. សម្តេចវិបុលសេនាភក្កី សាយ ឈុំ អញ្ជើញជូនបូជាសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា
  5. សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញជាអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់ឯកឧត្តម លីវ យុនសាន សមាជិក គណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ និងជាសមាជិកគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
...........