Main Page
19 | 04 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

គណៈប្រតិភូព្រឹទ្ធសភាចុះសាកសួរសុខទុក្ខកងទ័ពកម្ពុជានៅតាមព្រំដែនកម្ពុជា ខេត្ដឧត្ដរមានជ័យ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

senate27-05-2011_2គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្ដម ទេព ងន ប្រធានព្រឹទ្ធសភាស្ដីទី បានអញ្ជើញចុះសួរ សុខទុក្ខ និងនាំយកអំណោយទៅ ផ្ដល់ជូន កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលដែលកំពុង​ឈរជើង ​បំពេញកាតព្វកិច្ចការពារ បូរណភាពទឹកដី នៅតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា-សៀម ទិសទីបីខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឈិន ច័ន្ទពណ៌ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈ​បញ្ជាការសមរភូមិទិសទីបី ខេត្តឧត្តរមានជ័យ មានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីភូមិសាស្ដ្រឈរជើង​​របស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំង នគរបាល ដែលមានភារកិច្ច ការពារបូរណភាព ទឹកដីឲ្យបានគង់វង្ស បើទោះបីក្នុងពេលកន្លងទៅថ្មីៗនេះ កងទ័ពឈ្លានពានសៀម បើកការវាយប្រហារ ដោយគ្រាប់កាំភ្លើង ផ្សេងៗ​ជាច្រើនគ្រាប់មកលើទឹកដីកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្ដែទឹកចិត្ដដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ​ យើងនៅតែក្រាញតស៊ូ និងស្វ័យការពារបានយ៉ាងរឹងមាំនូវទីតាំងឈរជើងរបស់ខ្លួន។

អាន​បន្ត៖ គណៈប្រតិភូព្រឹទ្ធសភាចុះសាកសួរសុខទុក្ខកងទ័ពកម្ពុជាន...

សិក្ខាសាលាស្ដីពី “ការបង្កើនសមាមាត្រស្ដ្រីជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ ” ដែលប្រព្រឹត្ដទៅភូមិភាគទី៨ ខេត្ដស្ទឹងត្រែង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

10-05-2011-com3_1លោកជំទាវមានសំអាន លេខាធិការគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកនិងបិទអង្គសិក្ខាសាលាស្ដីពី “ការបង្កើនសមា​មាត្រស្ដ្រីជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ” ដែលរៀបចំឡើងដោយស្ថាប័នព្រឹទ្ធសភាក្រោមការជួយឧបត្ថម្ភ​គាំទ្រ​របស់អង្គការសន្ដិភាពនិងអភិវឌ្ឍន៍ (PYD) នៅឯខេត្ដស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១។ដែលមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភាប្រធានក្រុមប្រឹក្សាខេត្ដគណៈអភិបាលខេត្ដមន្ទីរកិច្ច- ការនារីខេត្ដព្រមទាំងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ខេត្ដស្ទឹងត្រែងខេត្ដក្រចេះខេត្ដរតនគិរីនិងមណ្ឌលគិរី ចំនួនសរុប១៨៤ ។

ឯកឧត្ដមវ៉ាន់ វុធប្រធានក្រុមប្រឹក្សាខេត្ដស្ទឹងត្រែងបានរៀបរាប់អំពីស្ថានភាពភូមិសាស្ដ្រ​ខេត្ដស្ទឹងត្រែងក្នុងរយៈពេលកន្លងមកនេះ ខេត្ដបានយកចិត្ដទុកដាក់ខ្ពស់ក្នុងវិស័យលើកកម្ពស់យេនឌ័រ​ទាំងនៅថ្នាក់ខេត្ដ ក្រុងស្រុកនិងឃុំសង្កាត់ ដូចជាការផ្ដល់ឱកាសស្ដ្រីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ​ដោយ​ ហេតុថាតម្រូវការយេនឌ័រមិនស្ថិតនៅដាច់ដោយឡែកនោះឡើយមានន័យថាតម្រូវការយេនឌ័រស្ថិតនៅក្នុង​គ្រប់វិស័យនិងគ្រប់ផ្នែកទាំងអស់មិនថាសេដ្ឋកិច្ចសង្គម ឬ នយោបាយឡើយ។ ហើយទន្ទឹមនឹងនោះស្ដ្រី​ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអំពើហិង្សា និងចូលរួមបញ្ហានានាក្នុងគ្រប់វិស័យព្រោះស្ដ្រី​មានចិត្ដអំណត់អធ្យាស្រ័យល្អមានភាពទន់ភ្លន់ និងមានការប្រាស្រ័យទាក់ទងល្អ ។10-05-2011-com3_2

អង្គសិក្ខាសាលាបានប្រព្រឹត្ដទៅរយៈពេល១ថ្ងៃពេញ ដោយមានការធ្វើបទបង្ហាញស្ដីពី “សមភាព​យេនឌ័រនិងការផ្ដល់អំណាចដល់ស្ដ្រី” ដោយលោកជំទាវពុំស៊ីចាន់ អនុប្រធានគណៈកម្មការទី៨​​ព្រឹទ្ធសភានិងធ្វើការពិភាក្សាតាមក្រុមលើប្រធានបទចំនួន​៣ ដូចជាក្រុមទី១ប្រធានបទស្ដីពី តើត្រូវធ្វើយ៉ាង​ណា​ដើម្បី​ឲ្យមានចំនួនស្ដ្រីច្រើនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមទី២ប្រធានបទស្ដីពី តើស្ដ្រីប្រកាន់ អាកប្បកិរិយាយ៉ាងណានិងការសម្រេចចិត្ដយ៉ាងណាខ្លះដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងក្រុមទី៣ប្រធានបទ​ស្ដីពីការបង្កើនសមត្ថភាពស្ដ្រីនៅថ្នាក់ក្រោមជាតិ ។

ថ្លែងក្នុងឱកាសបិទសិក្ខាសាលាលោកជំទាវមានសំអាន លេខាធិការគណៈកម្មការទី៣​ព្រឹទ្ធសភាបានធ្វើការបូកសរុបមតិយោបល់ ដោយគូសបញ្ជាក់ថាអង្គសិក្ខាសាលានេះនឹងជួយឲ្យសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ទទួលបានមតិយោបល់ចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដែលជាប្រយោជន៍ ដើម្បីលើក​កម្ពស់ការយល់ដឹងក្នុងការបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀតនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសការបង្កើនសមាមាត្រសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមូលដ្ឋាន។លើសពីនេះទៅទៀតអង្គសិក្ខា​សាលាបានបំផុសឲ្យឃើញនូវបញ្ហាប្រឈមមួយចំនួនដើម្បីលើកមកជជែកពិភាក្សារកមធ្យោបាយដោះស្រាយឬលើកសំណូមពរទៅក្រសួងស្ថាប័ននានាដែលពាក់់ព័ន្ធដើម្បីជួយដោះស្រាយផងដែរ ។

លោកជំទាវ មាន សំអាន អញ្ជើញចុះសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសប្បុរសជនវៀតណាម ដើម្បីពិនិត្យព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋក្រីក្រ នៅខេត្តព្រៃវែង កំពង់ចាម និងបាត់ដំបង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

លោកជំទាវ មាន សំអាន លេខាធិការគណៈកម្មការទី៣ និងជាប្រធានក្រុមមិត្ដភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានអញ្ជើញចុះសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ និងសប្បុរសជន  វៀតណាម ដើម្បីពិនិត្យ និងព្យាបាលជំងឺភ្នែក ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅស្រុក មោងឬស្សី ខេត្ដបាត់ដំបង ស្រុកកំចាយមារ ខេត្ដព្រៃវែង ស្រុកស្ទឹងត្រង់ ស្រុកពញាក្រែក ខេត្ដកំពង់ចាម កាលពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១១។

នៅក្នុងដំណើរបេសកកម្មចំនួន១០ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ និងសប្បុរសជនវៀតណាមបាន ពិនិត្យព្យាបាល និងចែកអំណោយដល់ប្រជាពលរដ្ឋនៅខេត្ដព្រៃវែង សរុបចំនួន៥៧០នាក់ ក្នុងនោះបាន វះកាត់ភ្នែកចំនួន៤៥២នាក់ខេត្ដកំពង់ចាមសរុបចំនួន១១៨២នាក់ក្នុងនោះបានវៈកាត់ភ្នែកចំនួន៧៤៤នាក់ និងខេត្ដបាត់ដំបងសរុបចំនួន៥៨៥នាក់ ក្នុងនោះបានវះកាត់ភ្នែកចំនួន៣៣៥នាក់ សរុបទាំង៣ខេត្ដចំនួន     ២៣៣៧នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០.០០០រៀល(មួយម៉ឺនរៀល) ថ្នាំប្រើប្រាស់ និងសំភារៈមួយ ចំនួនទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនោះលោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា បញ្ហា សុខភាពគឺជាបញ្ហាមួយយ៉ាងសំខាន់ និងមានសារៈសំខាន់ណាស់មិនត្រឹមតែប៉ុណ្ណោះបញ្ហាជំងឺភ្នែក គឺជា បញ្ហាមួយយ៉ាងសំខាន់ផងដែរដោយមិនអាចកាត់ថ្លៃបាន ដោយឡែកនៅថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ និង សប្បុរសជនវៀតណាម អញ្ជើញមកពេលនេះសុទ្ធតែមានជំនាញពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ដែលនេះជាកត្ដាមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើងតែងតែជួបប្រទះ និង ពុំមានលទ្ធភាពក្នុងការព្យាបាល។

លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្ដមានរបស់ក្រុមគ្រូពេទ្យ និងសប្បុរស ជនវៀតណាម ដែលអព្ជើាញមកពិនិត្យព្យាបាលវះកាត់ភ្នែកដោយឥតគិតថ្លៃ និងចែកអំណោយជូនដល់ ប្រជាពលរដ្ឋកម្ពុជានាពេលនេះគឺជាសក្ខីភាព ដើម្បីបង្ហាញនូវទឹកចិត្ដមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បាន និងជាការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋកម្ពុជាយើង ព្រមទាំងដើម្បីពង្រឹងចំណងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសយើងទាំង ពីរកម្ពុជា-វៀតណាម។

លោកជំទាវបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយើងគ្រប់រូបបន្ទាប់ពីបានមកពិនិត្យ និងព្យាបាល វះកាត់ ភ្នែកក្នុងពេលនេះសូមឱ្យត្រឡប់ទៅផ្ទះវិញមេត្ដាថែរក្សារអនាម័យភ្នែក និងគោរពតាមបញ្ជារបស់គ្រូពេទ្យ ឱ្យបានទៀងទាត់។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

09-05-2011-leader_1នាព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១១ វេលាម៉ោង ០៨ : ០០ព្រឹក នៅវិមានព្រឹទ្ធសភា បានបន្ដ​ សម័យ​ប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ពិនិត្យ និងឲ្យយោបល់​អត្ថបទច្បាប់ ស្ដីពីការអនុវត្ដក្រមរដ្ឋប្បវេណី ។បន្ទាប់ពីកិច្ច ប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នេះ ព្រឹទ្ធសភា បានបន្ដសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោលបល់អត្ថបទច្បាប់ ស្ដីពីការអនុវត្ដក្រម រដ្ឋប្បវេណី ។

អត្ថបទច្បាប់នេះ មាន០៨ជំពូក ចែកចេញជា៨៤មាត្រា មានគោលបំណងគោលដៅនិងវិសាលភាពដូចខាងក្រោម ៖

អាន​បន្ត៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1

03-05-2011-leader_1ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភា ស្ដីទីនៃព្រះរាជាណា- ចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១១។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា អំពីសកម្មភាពការងាររបស់ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំពេញអង្គលើកទី៨ និងលើកទី៩ នីតិកាលទី២នៃព្រឹទ្ធសភានិងប្រកាសទទួល ស្គាល់ឯកឧត្ដម ប្រាក់ ចំរើន ជាសមាជិកព្រឹទ្ធសភាសម្រាប់មណ្ឌលភូមិភាគទី៣ ខេត្ដកណ្ដាលរួចមក អង្គព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់លើអត្ថបទច្បាប់ដែលមានរបៀបវារៈដូចខាងក្រោម៖

អាន​បន្ត៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...

អត្ថបទ​ផ្សេងៗ​ទៀត...

  1. សមាជិកនយោបាយនៃការិយាល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ​ ចូលជួបធ្វើសវនាការ និងសម្ដែងការគួរសម
  2. សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមជួបធ្វើសវនាការជាមួយ ឯកឧត្តម ង្វៀង តាន់យុង(Nguyen Tan Dung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
  3. គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការ ទី៥ ជាតំណាង លោកជំទាវ ទី បូរ៉ាស៊ី ចុះស្វែងយល់អំពីការអនុវត្ដច្បាប់អន្ដោប្រវេសន៍ ផ្សព្វផ្សាយ ព័ត៌មាន និងទទួលយកព័ត៌មានរបស់ប្រជាពលរដ្ឋនៅ ខេត្ដសៀមរាប និងខេត្ដបន្ទាយមានជ័យ
  4. ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូខេត្តហឺណាន់ ដឹកនាំដោយលោក ដាយ សុងជុន (Dai Song Jum) អភិបាលរងខេត្តហឺណាន់ ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
  5. សមាជិកសភាក្នុងសហគមន៌អាស៊ានបង្ហាញពី ការតាំងចិត្តក្នុងកិច្ចការការពារ និងលើកកំពស់សិទ្ធិពលករទេសន្តប្រវេសន៍