សមាសភាពថ្នាក់ដឹកនាំ



ប្រធានព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖ 

- ទទួលខុសត្រូវរួមលើការងារដឹកនាំ និងការប្រព្រឹត្ដទៅនៃស្ថាប័នព្រឹទ្ធសភា 
- គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការជំនាញទាំង៩ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា 
- តំណាងព្រឹទ្ធសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរ សាធារណៈ 
- តំណាងព្រឹទ្ធសភាក្នុងទំនាក់ទំនងអន្ដរជាតិ។ 

អនុប្រធានទី ១ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖ 

-​ ជួយធ្វើការប្រធានលើការងារទំនាក់ទំនងអន្ដរជាតិរបស់ព្រឹទ្ធសភា ៖ 
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់ក្រុមមិត្ដភាពរបស់ព្រឹទ្ធសភា និងទំនាក់ទំនងរវាងព្រឹទ្ធសភាជា មួយសភា នៃប្រទេសជាមិត្ដ 
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរបស់ព្រឹទ្ធសភាក្នុងរង្វង់អង្គការអន្ដរសភា 

អាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) សមាគមសភា នៃប្រទេសប្រើភាសាបារាំង (APF)និងអង្គការអន្ដរជាតិផ្សេងទៀត 

- ចាត់ចែងការរៀបចំសមាសភាពគណៈប្រតិភូព្រឹទ្ធសភា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស (ទស្សនកិច្ចមិត្ដភាពជាផ្លូវការ ទស្សនកិច្ចសិក្សា ការចូលរួមសន្និសីទ សិក្ខាសាលា ឬវេទិកាតំបន់ និងអន្ដរជាតិ) 
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរវាងព្រឹទ្ធសភាជាមួយនឹងដៃគូអន្ដរជាតិ ៖ 

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)មូលនិធិខុនរ៉ាដ(KAF) គំរោងគាំទ្រនីតិប្បញ្ញត្ដិកម្ពុជា-កាណាដា (CCLSP) 

- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។ 

អនុប្រធានទី២ ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖ 

- ជួយធ្វើការប្រធានលើការងារប្រចាំថ្ងៃ ផ្ទៃក្នុងព្រឹទ្ធសភាខាងរដ្ឋបាល នីតិកម្ម និងទំនាក់ទំនងសាធារណៈ 
- តាមដានការប្រព្រឹត្ដទៅ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា 
- ចាត់ចែងការងាររដ្ឋបាល នីតិកម្ម ទំនាក់ទំនងសាធារណៈរបស់ព្រឹទ្ធសភា ព្រមទាំងសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងព្រឹទ្ធសភា 
- តាមដាន សម្របសម្រួលការងារ និងបេសកកម្មក្នុងប្រទេសរបស់គណៈកម្មការជំនាញ និងសមាជិកព្រឹទ្ធសភា 
- ចូលរួមរៀបចំប្រតិទិនការងារ ការប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា 
- ចាត់ចែងការឆ្លើយឆ្លង និងបញ្ជូនលិខិតស្នាមផ្ទៃក្នុងព្រឹទ្ធសភា និងទំនាក់ទំនងទៅខាងក្រៅស្ថាប័ន។ 
- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

>>   ព័ត៌មានថ្នាក់ដឹកនាំព្រឹទ្ធសភា

>>   ឯកសារទាក់ទង