គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បានអនុញ្ញាតឲ្យឯកឧត្តម វិញ ង៉ុកស៊ឺន អនុប្រធានរដ្ឋសភាវៀតណាម ជួបធ្វើសវនាការ
2012-12-03 07:56:45


ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូសភាវៀតណាម ចូលជួប សំដែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ០២:៣០ នាទីរសៀល

កាលពីរសៀលថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម វិញ ង៉ុកស៊ឺន អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបធ្វើសវនាការ និងសម្តែងការគួសម។
ថ្លែងក្នុងជំនួបសវនាការនេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ​ និងស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះ ដំណើរទស្សនកិច្ចរបស់  គណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​។ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ បានរួម ចំណែកក្នុងការ រឹតចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេស អង្គការ នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ។

         ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាតែងតែចាត់ទុកប្រទេសវៀតណាមជាមិត្តល្អ បងប្អូនល្អ  និងអ្នកជិតខាងល្អ ដែលអាចប្រាស្រ័យទាក់ទងគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ឯកឧត្តមក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបាន​ជួយឧត្ថម្ភសម្ភារៈចំបាច់មួយចំនួន​ដល់ព្រឹទ្ធសភាកម្ពុជា និងជួយបណ្តុះ បណ្តាល ភាសា វៀតណាមដល់​មន្ត្រីនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា និងផ្តល់អាហារូបករណ៍ទៅរៀននៅប្រទេសវៀតណាម ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦